រថយន្ដកុងតឺន័របើកកិនបុរសម្នាក់ចំពាក់កណ្ដាលខ្លួន និងបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ដោយសារតែរូបគេជិះម៉ូតូក្នុងល្បឿនលឿន វ៉ារថយន្ដមួយគឿង ហើយវ៉ាក់ជាមួយរទះលក់ទឹកអំពៅ ចាប់ហ្វ្រាំងដួលខ្ទាតចូលក្រោមកង់រថយន្ដកុងតឺន័រកិនចំពាក់កណ្ដាលខ្លួន​បែកក្បាលធ្លាយខួរ និងធ្លាយពោះ​ ហើយរថយន្ដបានបើករត់បានប្រហែល១០០ម៉ែត្រ ទើបតៃកុងរថយន្ដឈប់បើកទ្វារចុះរត់គេចខ្លួនបាត់ ។

ហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី​៨​ ខែឧសភា​ ឆ្នាំ២០១៦​ តាមបណ្ដោយផ្លូវវេងស្រេង​ ទល់មុខផ្ទះសំណាក់យីហោ​ សុវណ្ណគីរី​ ស្ថិតក្នុងសង្កាត់​ ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានអោយដឹងថា​ ជនរងគ្រោះមានឈ្មោះ​ ហឿន​ សុខម៉េង​ ភេទប្រុស​ អាយុ​ ២៦​ ឆ្នាំ​ មុខរបរជាជាដែក​ ស្នាក់នៅម្ដុំផ្សារបែកចាន និងមានស្រុកកំណើតនៅភូមិ​ ព្រែកត្បេះ​ ឃុំព្រែកពោរធិ៍​ ស្រុកស្រីសន្ធរ​ ខេត្ត​កំពង់ចាម។

ព្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសជាជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីម C125 ពណ៍ខ្មៅ​ សេរីឆ្នាំ2014​ ពាក់ស្លាកលេខ​ ភ្នំពេញ ​1CN-2753 ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន។ ប្រភពបានបន្តថា​ពេលមកដល់ចំណុចកើតហេតុជនរងគ្រោះបានបើកវ៉ារថយន្ដមួយគ្រឿងហើយបានវ៉ាក់ជាមួយរទះលក់ទឹកអំពៅ​ ហើយជនរងគ្រោះបានចាប់ហ្វ្រាំងបង្ខំបណ្ដាលអោយដួលខ្ទាតចូលក្រោមកង់រថយន្ដកង់តឺន័រពាក់ស្លាកលេខ​ ភ្នំពេញ​3D-2291. ផ្នែកខាងក្រោយបណ្ដាលអោយកិនពេញលើដងខ្លួនជនរងគ្រោះ​ បែកក្បាលធ្លាយខួរនិងធ្លាយពោះស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម​ ចំណែកម៉ូតូរងការខូចខាតបន្តិចបន្ទួច។

ក្រោយពីកើតហេតុរថយន្ដបានបើករត់បានប្រហែល១០០ម៉ែត្រទើបតៃកុងរថយន្ដឈប់រថយន្ដហើយបើកទ្វាររថយន្ដចុះរត់គេចខ្លួនបាត់ ។ ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងបានសហការជាមួយកម្លាំងជំនាញចុះវាស់វែងយករថយន្ដ និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរណ៍រាជធានីភ្នំពេញ​ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសារអោយមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕

bok1

bok3

bok2

ដោយ៖ ជីម ភារ៉ា ដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print