ភ្នំពេញ : តាមតួលេខរបស់ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៣៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៧៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៩,៥២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣៥,៤៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧០,៩៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៣៩%។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ មានអ្នកឆ្លងចំនួន១៧ នាក់ និងអ្នកជាសះស្បើយ ០៩នាក់និងអ្នកជំងឺស្លាប់ គ្មាន៖
– ករណីឆ្លងសហគមន៍ ១៧នាក់ឆ្លង
– អ្នកដំណើរពីបរទេស គ្មាន(អូមីក្រុង)
គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២
– អ្នកឆ្លងសរុប= 136,407 នាក់
– អ្នកជាសះស្បើយ= 133,267 នាក់
– អ្នកស្លាប់= 3,056 នាក់ ។
សូមបញ្ជាក់ផងដែរថា, សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី 14 ខែកក្កដា ឆ្នាំ 2022 មានប្រសាសន៍ជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំងការពារកូវីដ19 ឱ្យបានគ្រប់គ្នា ។ ក្នុងនោះសម្ដេចមានប្រសាសន៍ថា, មានមនុស្សប្រមាណជា4 ទៅ5 លានអ្នកមិនទាន់បានទៅចាក់ដូសទី 3 ដូច្នេះគួររួសរាន់ចាក់តាមកាលកំណត់ឱ្យបានគ្រប់ៗគ្នា ៕
ដោយ : សិលា