សម្ដេចក្រឡាហោម ស ខេង ផ្ញើសាររំលែកមរណទុក្ខ ជូន លោកជំទាវ អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងក្រុមគ្រួសារ ចំពោះ មរណភាព ឯកឧត្តម អុឹង គៀត ឧត្តមប្រឹក្សាផ្ទាល់មហាក្សត្រ និងត្រូវជាឪពុករបស់លោកជំទាវ ដែលបានទទួលមរណភាពក្នុងជន្មាយុ៩៨ឆ្នាំ

ចែករំលែក៖

ភ្នំពេញ : សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសាររំលែកមរណទុក្ខ ជូន លោកជំទាវ អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងក្រុមគ្រួសារ ចំពោះ មរណភាព ឯកឧត្តម អុឹង គៀត ឧត្តមប្រឹក្សាផ្ទាល់មហាក្សត្រ និងត្រូវជាឪពុករបស់លោកជំទាវ ដែលបានទទួលមរណភាពក្នុងជន្មាយុ៩៨ឆ្នាំ ដោយជរាពាធ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។
លោកជំទាវ វជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងក្រុមគ្រួសារ
លោកជំទាវ រដ្ឋមន្ត្រី ជាទីរាប់អាន!

ខ្ញុំ និងភរិយា មានសេចក្តីក្តុកក្តួល និងសោកស្ដាយឥតឧបមា ដោយទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តម អ៊ឹង គៀត ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឪពុករបស់លោកជំទាវ បានទទួល មរណភាព កាលពីថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៨ឆ្នាំ វេលាម៉ោង ១១:៥០នាទី ដោយជរាពាធ ។

ឯកឧត្តម អ៊ឹង គៀត គឺជាកុលបុត្រខ្មែរដ៏ឆ្នើម ប្រកបដោយស្មារតីស្នេហាជាតិដ៏មោះមុតមួយរូប ដែលធ្លាប់បានបូជាកម្លាំងកាយ និងប្រាជ្ញាស្មារតី មិនខ្លាចនឿយហត់ ចូលរួមបម្រើក្នុងបុព្វហេតុជាតិ និង ប្រជាជន ។ មរណភាពរបស់ ឯកឧត្តម អ៊ឹង គៀត មិនត្រឹមតជាការបាត់បង់នូវស្វាមី ឪពុក និងជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅរបស់លោកជំទាវ និងក្រុមគ្រួសារប៉ុណ្ណោះទេប៉ុន្តែក៏ជាការបាត់បង់នូវ ឥស្សរជនជាន់ខ្ពស់ ដែលធ្លាប់បានចូលរួមចំណែកស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ អស់រយៈពេល ជាច្រើនទសវត្សរ៍កន្លងមក ។

ស្ថិតក្នុងវេលាដ៏សោកសង្រេង និងសង្វេគក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកមរណទុក្ខ ជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ៊ឹង គៀត សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

សូម លោកជំទាវ រដ្ឋមន្តី និងក្រុមគ្រួសារ ទទួលនូវសេចក្តីរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print