កងពលតូចថ្មើរជើងលេខ៥២ បានត្រៀមកម្លាំងអន្តរាគមន៍ និងសម្ភារ មធ្យោបាយ បម្រើឲ្យការសង្គ្រោះគ្រោះមហន្តរាយជូនប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍នៅនឹងកន្លែង និងត្រួតពិនិត្យសម្ភារ មធ្យោបាយជួយសង្គ្រោះ ដើម្បីត្រៀមអន្តរាគមន៍ចុះជួយសង្គ្រោះ ជូនប្រជាពលរដ្ឋរងគ្រោះដោយមហន្ដរាយផ្សេងៗ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ។

លោកឧត្តមសេនីយ៍ត្រី គុជ នាង បានបញ្ជាក់ថា ទោះបីជាកម្លាំងមួយចំនួនរបស់កងពល កំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី ការពារ និងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ យ៉ាងណាក្ដី កម្លាំងដែលនៅសល់ក្នុងទីតាំងគឺត្រៀមអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង គ្រប់បណ្ដាអង្គភាពចំណុះដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗកើតមានក្នុងភូមិសាស្រ្តទទួលខុសត្រូវ ក៏ដូចជាត្រៀមកម្លាំងសម្រាប់អនុវត្តតាមបទបញ្ជារបស់ថ្នាក់លើបានទាន់ពេលវេលាផងដែរ។
សូមបញ្ជាក់ផងដែរថា, នៅថ្ងៃនេះ ទឹកស្ទឹងសង្កែខេត្តបាត់ដំបង បានហក់ឡើងជាបន្តបន្ទាប់ បង្កជាក្តីព្រួយបារម្ភមួយ តម្រូវឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ខណៈក្រសួងធនធានទឹកនិងឧតុនិយម ក៏បានប្រកាសអំពី អាកាសធាតុ និងករណីភ្លៀងចាប់ពីថ្ងៃទី 13 ដល់ថ្ងៃទី 19 ខែកក្កដា។
លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី 14 ខែកក្កដា ឆ្នាំ 2022 បានដឹកនាំក្រុមការងារចុះពិនិត្យមើលទីតាំងតាមដងស្ទឹងសង្កែ ខណៈមានទឹកស្ទឹងសង្កែកើនឡើង និងមានករណីបាក់ជ្រាំងជាដើម ដើម្បីលោកមានវិធានការក្នុងការទប់ស្កាត់ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print