ការធ្វើសមយុទ្ធទ្រង់ទ្រាយធំដោយមានការចូលរួមពីយន្តហោះចម្បាំង៥២គ្រឿង ក្នុងនោះមាន២០គ្រឿងជារបស់កម្លាំងការពារដែនអាកាសជប៉ុន និងយន្តហោះចម្បាំងទាហានអាកាសអាមេរិក៣១គ្រឿងនិងយន្តហោះយាមល្បាតមួយគ្រឿងរបស់កម្លាំងទាហានជើងទឹក។
នៅថ្ងៃទី១៤ខែកក្កដា កម្លាំងការពារដែនអាកាសជប៉ុន (ASDF) បានឱ្យដឹងថា កម្លាំងទាហានប្រទេសនេះ និងអាមេរិក បានធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅតំបន់សមុទ្រក្នុងប្រទេសជប៉ុន។
តាមការលើកឡើងរបស់(ASDF) សមយុទ្ធនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៦ដល់ថ្ងៃទី១៩ខែកក្កដា នៅតំបន់សមុទ្រជប៉ុន និងសមុទ្រចិនខាងកើត។
គោលដៅនៃការធ្វើសមយុទ្ធគឺដើម្បីបង្កើនបច្ចេកទេស និងយុទ្ធសាស្ត្រទប់ទល់ជាមួយការវាយប្រហារពីសត្រូវ ។
កាលពីថ្ងៃទី១៣ខែកក្កដា យន្តហោះយាមល្បាតនៃកម្លាំងការពារដែនអាកាសជប៉ុន និងយន្តហោះចម្បាំងរបស់កម្លាំងការពារដែនសមុទ្រអាមេរិក បានធ្វើសមយុទ្ធនៅតំបន់សមុទ្រភាគនិរតីនៃប្រទេសជប៉ុន៕ ដោយធីរីណា
រូបថត : Kyodo