ភ្នំពេញៈ រហូតដល់ម៉ោង ១០និង០០នាទីព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោ បានឃាត់ខ្លួន សមាជិកអង្គការសង្គមសីុវិល និងប្រជាពលរដ្ឋដីធ្លី៦នាក់ ដែលបានចូលរួមក្នុងយុទ្ធនាការស្លៀកពាក់់ខ្មៅ ទាមទារតវ៉ាអោយមានការដោះលែង ជនជាប់ចោទជាមន្ត្រី អាដហុកនិង គ.ជ.ប ទាំង ០៥នាក់។
សមត្ថកិច្ចបានអោយដឹងថាៈ ជនដែលគេចាប់ខ្លួនរួមមានៈ – លោក អ៊ី សារ៉ុម នាយកប្រតិបត្តិអង្គការធាងត្នោត- លោក ថាវ គឹមសាន មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ – អ្នកស្រី សរ ស៊ន តំណាងប្រជាពលរដ្ឋបុរីកីឡា – កញ្ញា ស៊ង ស្រីលាភ តំណាងប្រជាពលរដ្ឋ បឹងកក់- អ្នកស្រី គង់ ចន្ថា តំណាងប្រជាពលរដ្ឋ បឹងកក់- អ្នកស្រី ប៉ូវ សោភា តំណាងប្រជាពលរដ្ឋ បឹងកក់៕
សុខ ខេមរា
...