ភ្នំពេញ, នៅថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ គណៈប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជា ដឹកនាំដោយលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានទទួលព្រះរាជានុញ្ញាតិចូលក្រាបថ្វាយបង្គំគាល់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៃព្រះរាជាណាចក្រកម្ពុជា នរោត្តម មុនិនាថ សីហនុ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់៨៦ យាងចូល ៨៧ព្រះវស្សា នៅព្រះបរមរាជវាំង។
ដោយឡែកសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះស្ថាបនិកមូលនិធិមុទិតា បានសព្វព្រះហឫទ័យចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ជាតំណាងព្រះអង្គផ្ទាល់ នាំយកនូវថ្នាំ Alershi Chlorine Disinfectant tablets យកទៅជូនមន្ទីរពេទ្យចំនួន ៦ ក្នុងនោះរួមមាន:
1. មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ
2. មន្ទីរពេទ្យបង្អែក សម្តេចឪ សម្តេចម៉ែ
3. មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ
4. មន្ទីរពេទ្យ ព្រះកេតុមាលា
5. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
6. ប៉ុស្តិ៍សុខភាពសម្តេចព្រះមហាសង្ឃរាជ ប៊ួរ គ្រី- ព្រះករុណា ព្រះមហាក្សត្រ សីហមុនី
ដោយក្នុងមួយមន្ទីរពេទ្យទទួលបានថ្នាំចំនួន ៣០កំប៉ុង ស្មេីនឹង៣,០០០គ្រាប់ ៕
ដោយ : សិលា