យប់នេះ! ទឹកស្ទឹងនៅក្រុងពោធិ៍សាត់ហក់ឡើងហួសចំណុចប្រកាសអាសន្ន សូមប្រយ័ត្ន

ចែករំលែក៖

 

ខេត្តពោធិ៍សាត់ ៖ វេលានេះម៉ោងនេះថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ទឹកស្ទឹងពោធិ៍សាត់ នៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កំពុងហក់ឡើងហួសចំណុចប្រកាសអាសន្ន សូមបងប្អូនប្រជាពលរដ្ឋជាពិសេសអ្នករស់នៅតាមដងស្ទឹងពោធិ៍សាត់តែម្ដង មានការប្រយ័ត្នឲ្យបានខ្ពួស់ ។

 លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅវេលាម៉ោង៨ និង៤០នាទីយប់នេះ កម្ពស់ទឹកស្ទឹង.ទន្លេៈ នៅក្រុងពោធិ៍សាត់ កម្ពស់ទឹកស្ទឹងៈ ៥.៣៧ម៉ែត្រ កម្ពស់ប្រកាសអាសន្នៈ ៥.០០ម៉ែត្រ នៅស្រុកភ្នំក្រវាញ កម្ពស់ទឹកស្ទឹងៈ ៣.៦៦ម៉ែត្រ កម្ពស់ប្រកាសអាសន្នៈ ៦.០០ម៉ែត្រ ចាប់ផ្ដើមស្រកបានៈ ០.៧០ម៉ែត្រ នៅស្រុកវាលវែង កម្ពស់ទឹកស្ទឹងៈ ១.១០ម៉ែត្រ កម្ពស់ប្រកាសអាសន្នៈ ៩.០០ម៉ែត្រ ។

 លោក ប្រធានមន្ទីរបន្តទៀតថា ករណីគ្រោះធម្មជាតិ(ទឹកជំនន់)នេះ មន្រ្តីជំនាញកំពុងស្ថិតក្នុងការតាមដាន អាជ្ញាធរមានសមត្ថកិច្ចកងកម្លាំងពាក់ព័ន្ធកំពុងមមាញឹកយ៉ាងសស្រាក់សស្រាំ ៕ ដោយ ប៉ឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print