រដ្ឋសភាអាមេរិកអនុម័តមូលនិធិសម្រាប់ការពារជាតិកើនឡើងជាង៨០០ពាន់លានដុល្លារ

ចែករំលែក៖

នៅថ្ងៃទី១៤ខែកក្កដា រដ្ឋសភាអាមេរិកបានអនុម័តទៅលើមូលនិធិសម្រាប់ការពារជាតិមានទឹកប្រាក់ជាង៨០០ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៣។ នេះជាចំនួនប្រាក់ចំណាយកើនឡើងខ្ពស់ជាងមុនដល់ទៅ៣៧ពាន់លានដុល្លារ ត្រូវបានស្នើឡើងដោយប្រធានាធិបតីបៃឌិន។

រដ្ឋសភាអនុម័តរួចរាល់ហើយ ដោយរង់ចាំបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភា ដើម្បីបន្តអនុម័តមុនពេលបញ្ជូនទៅឱ្យប្រធានាធិបតីចុះហត្ថលេខា។ ការបញ្ជូនទៅកាន់ព្រឹទ្ធសភាអនុម័តគឺមិនមានបញ្ហាអ្វីនោះឡើយ ដោយសារតែព្រឹទ្ធសភាបានគាំទ្រការបង្កើនប្រាក់ចំណាយបន្ថែមសម្រាប់ការពារជាតិ ច្រើនជាង ៤៥ពាន់លានដុល្លារ គឺច្រើនជាងសំណើរបស់ប្រធានាធិបតីបៃឌិន។
ច្បាប់ចំណាយសម្រាប់ការពារជាតិ នឹងត្រូវបានប្រធានាធិបតីបៃឌិនចុះហត្ថលេខាជាច្បាប់ ក្រោយរដ្ឋសភានិងព្រឹទ្ធសភាអនុម័តរួចរាល់។
ការចំណាយរបស់អាមេរិក សម្រាប់ការពារជាតិបានកើនឡើងខ្ពស់ ដោយសារតែមានសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ហើយអាមេរិកត្រូវចំណាយទៅលើសព្វាវុធជាច្រើនជួយដល់អ៊ុយក្រែន ក៏ដូចជា ចំណាយពង្រឹងកម្លាំងយោធានៅតំបន់អឺរ៉ុបខាងកើត៕ ដោយធីរីណា

...

រូប​ថត​ : Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print