ភ្នំពេញ ៖ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២២ បានបង្ហោះលើបណ្ដាញ facebook ផ្លូវការរបស់ខ្លួន លើកឡើង រៀបរាប់អំពីគុណបំណាច់ធំធេងរបស់អ្នកមានគុណ ដែលផ្ដល់កំណើត គឺសម្ដេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដមន្ត្រីក្រសួងការពារជាតិ ដែលជាឪពុកដ៏មានគុណធម៌ និងស្រឡាញ់បីបាច់ថែរក្សាកូន។
លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានថ្លែងយ៉ាងដូច្នេះថា, ដោយមានឈ្មោះ ទៀ បាញ់ ដែលបានបង្កើតខ្ញុំ អោយស្គាល់ពន្លឺព្រះអាទិត្យ ឃើញពិភពលោក ឃើញប្រទេសកម្ពុជា
លោកថ្លែងបន្តទៀតថា, ដោយមានឈ្មោះ ទៀ បាញ់ទើបខ្ញុំ មានឱកាសរៀនសូត្រ ស្វែងយល់សិក្សាពីប្រវត្តិសាស្រ្ត
លោកអភិបាលខេត្តបានលើកឡើងថា, ដោយមានឈ្មោះ ទៀ បាញ់ទើបខ្ញុំ មានថ្ងៃនេះ ក្លាយជាមន្ត្រីរាជការ ជាកូន ជាចៅ ជាប្តី ជាឪពុក ជាអាណាព្យាបាល ជាពលរដ្ឋម្នាក់ដែលចូលរួមចំណែកកិច្ចការងារសង្គម និងប្រទេសជាតិ
លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប អរគុណប៉ា ទៀ បាញ់ ដែលជាប្រតិបត្តិករឯក នៃនយោបាយឈ្នះ ឈ្នះ ដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការតស៊ូដើម្បី ប្រជាពលរដ្ឋកម្ពុជា បានរស់រានមានជីវិត នាំមកនូវសុខ សន្តិភាព ស្ថេរភាពនរយោបាយរហូតដល់ពេលបច្ចុប្បន្ននេះ ។
អរគុណសន្តិភាព
ទើបខ្ញុំបានឃើញ កម្ពុជា រុងរឿង អភិវឌ្ឍន៍ ជឿនលឿន ដូចសព្វថ្ងៃ
អរគុណប៉ា
អរគុណ “ទៀ បាញ់
អបអរសាទរខួបលើកទី ៥៧ នៃឈ្មោះ ទៀ បាញ់ ៕
ដោយ ៖ សុខ ខេមរា