តំណាងលោក ស សុខា បានប្រគល់ផ្ទះ ១ខ្នង និងរៀបចំអាហារសាមគ្គីជូនពលរដ្ឋក្នុងស្រុកពាមជរ

ចែករំលែក៖

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នេះ លោក ឈឹម ផាន់ណា ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកពាមជរ និងលោក ហ៊ុន ចាន់ដែន ប្រធាន ស.ស.យ.ក. ស្រុកពាមជរ ព្រមទាំងក្រុមការងារ តំណាងអោយលោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា និងជាអនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា  បានអញ្ជើញប្រគល់ផ្ទះ ១ខ្នង ដែលរួមចំណែកសាងសង់ដោយក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកពាមជរ សប្បុរសជន និងម្ចាស់ផ្ទះ ជូនក្រុមគ្រួសារលោក ម៉ៅ រ៉ា ជួបការលំបាកផ្នែកជីវភាព នៅភូមិវាលរបងលើ ឃុំអង្គរអង្គ ស្រុកពាមជរ ។

លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា និងជាអនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់នៅលើ facebook ផ្លូវការថា, ក្នុងឱកាសនោះ លោក ឈឹម ផាន់ណា និងក្រុមការងារ ក៏បានរៀបចំអាហារសាមគ្គីជូនដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមចំនួន ៥០នាក់ ព្រមទាំងបានចែកជូនក្រមា ជាអំណោយខ្ញុំ និងក្រុមគ្រួសារ ម្នាក់ៗ ១ ផងដែរ៕

        

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print