ចាប់ជនសង្ស័យពីរនាក់ ជំនាញ​លួចទ្រព្យសម្បតិ្តពលរដ្ឋនៅស្រុកសង្កែបញ្ជូនទៅសាលាដំបូង

ចែករំលែក៖

ខេត្តបាត់ដំបង៖ មុខសញ្ញាដែលតែងធ្វើសកម្មភាពក្នុងស្រុកសង្កែ ធ្វើឲ្យអ្នកភូមិស្ទើរដេក​មិនលក់ខ្វល់ខ្វាយមិនសប្បាយចិត្តព្រោះតែទ្រព្យសម្បត្តិខ្លួននោះ ពេលនេះសមត្ថកិច្ចក្របួចបាន ០២នាក់ដើម្បីផ្តន្ទាទោសតាមច្បាប់ហើយនៅរសៀលថ្ងៃទី១៦ខែកក្កដា។

មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា កិច្ចប្រតិបត្តិការខាងលើបានធ្វើឡើងកាលពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២​០២២ ដោយមានការ សម្របសម្រួលនីតិវិធីពី លោក កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញានៃអយ្យការអមសា​លាដំបូងខេត្តបាត់ដំបង​ ទើបសមត្ថកិច្ចនគរ បាល ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ដែលមានលោកវរសេនីយ៍ឯក​ កោ​ ស៊ុនកាំង​ ជានាយការិ​យាល័យ​ បានដឹកនាំកម្លាំងចុះឃា ត់ខ្លួនជនសង័្សយចំនួន០២ នាក់នៅចំណុចភូមិកាប់គោថ្មី​ សង្កាត់អូរចារ​ ក្រុងបាត់ដំបង​ ខេត្តបាត់​ដំបង​ ក្នុងករ​ណី​”លួចម៉ូតូតាមលំនៅដ្ឋាន” ។

ប្រភពខាងលើបន្តថា ជនសង័្សយទាំងពីរនាក់ដែលបានឃាត់ខ្លួនរួមមាន ១.ឈ្មោះ​ សំ​ ម៉ារី​ភេទប្រុស​ អាយុ​ ២៧ឆ្នាំ រស់នៅ ភូមិបាសែត​ ឃុំតាប៉ុន​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​និង ២.ឈ្មោះ​ ពៅ​ រ៉ហ៊ីម​ ភេទប្រុស​ អាយុ​៣៧ឆ្នាំ​រស់នៅភូមិបាសែត​ ឃុំតាប៉ុន​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានម៉ូតូម៉ាកហុងដាសេ ១២៥ ​ព៌ណខ្មៅសេរីឆ្នាំ ២០១៦ពាក់ស្លាកលេខ​ បាត់ដំបង​ 1X.1382 ចំនួន០១គ្រឿង ដែលជារបស់ជនរងគ្រោះ។ ម៉ូតូ០១គ្រឿងខាងលើនេះ បានបាត់ កាលពីថ្ងៃទី​១១​ ខែ​ កក្កដា​ ឆ្នាំ​ ២០២២​ នៅវេលាទៀបភ្លឺឈានចូល ថ្ងៃទី ១២​ ខែ​កក្កដា​​ឆ្នាំ​២០២២​ ក្នុងលំនៅដ្ឋានរបស់ជនរង​គ្រោះឈ្មោះ​ ម៉ោល​ តង​ ភេទស្រី​ អាយុ៥១​ឆ្នាំរស់នៅភូមិបាសែត​ ឃុំតាប៉ុន​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ ជនសង័្សយបាន​ធ្វើសកម្មភាពលួច​ហើយជិះគេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយសមត្ថកិច្ចទទួលបន្តឹងពីជនរងគ្រោះ ផ្នែកជំនានបានធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃ ខែខាងលើ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង័្ស​យ និងដកហូតម៉ូតូជាភស្តុតា​ង​ នៃបទល្មើសយកមកប្រគល់​ឲ្យជនរងគ្រោះ​វិញ ហើយជនសង័្សយទាំងពីរនាក់សមត្ថកិច្ចកំពុងរៀបចំបញ្ជូនទៅ​សាលាដំបូងខេត្ត ចាត់ការតាម​ផ្លូវច្បាប់៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print