សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចូលរួម សន្និបាតវិសាមញ្ញគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួម សន្និបាតវិសាមញ្ញគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ដែលបានប្រព្រឹត្តទៅរយ:ពេលពីរថ្ងៃនៅថ្ងៃទី១៦ និង១៧ ខែ កក្កដា ឆ្នាំ២០២២ នេះ។

សូមបញ្ជាក់ថា, សន្និបាតវិសាមញ្ញគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានាឱកាសនេះ បានប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជា, សម្ដេចក្រឡាហោម ស ខេង, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស និងសមាជិកគណៈអចិន្ត្រៃយ៍ជាច្រើនរូបទៀត ព្រមទាំងមានការចូលរួមពីសមាជិកគណកម្មាធិការកណ្ដាលគណបក្ស ចំនួន ៧៤៣រូប លើ ៨៦៥រូប ។ 

អង្គសន្និបាតបានបើកទូលាយដោយមានការអញ្ជើញលោក លោកស្រីជាសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់មួយចំនួននៅតាមក្រសួង-ស្ថាប័នរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ អង្គការមហាជន ក្រុមការងារចុះជួយមូលដ្ឋាន ឱ្យចូលរួម និងមានការផ្តល់វេទិបញ្ចេញមតិពិភាក្សាលើរបាយការណ៍ សំដៅស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ និងកំណត់ទិសដៅសម្រាប់ភារកិច្ចនៅពេលបន្តទៀត ក្នុងនោះមានចំនួនសរុប ៣.៤៧៤រូប។ នារសៀលថ្ងៃអាទិត្យនេះនឹងមានការផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីលទ្ធផលក្រោយបីទបញ្ចប់សន្និបាតរយៈពេលពីរថ្ងៃ៕

                                       

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print