មន្ត្រីឆ្មាំគុក ម្នាក់បានស្លាប់បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ប្រើប្រាស់ល្បឿនលឿនបុកម៉ូតូរ៉ឺម៉កពីក្រោយ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាមន្ត្រីឆ្មាំគុក ម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ
​ខណ:ប្រើប្រាស់ល្បឿនលឿនបុកម៉ូតូរ៉ឺម៉កពីក្រោយ ពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២២ លើផ្លូវជាតិលេខ ០១ Km ១១៩និង១២០ ស្ថិតក្នុងភូមិ ចំបក់ សង្កាត់ ចេក ក្រុង ស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាបុរសដែលស្លាប់មានឈ្មោះ ប៉ែន វណ្ណដន  អាយុ ៤២ ឆ្នាំ មុខរបរ មន្ត្រី​ពន្ធ​ធានា​គា រស់នៅភូមិ ចំបក់ សង្កាត់​ ចេក ក្រុង ស្វាយរៀង​ ខេត្ត ស្វាយរៀង ជិះម៉ូតូម៉ាក ហុងដាសេ​១២៥​ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង​ ១F ១១៣១ខូចខាតទាំងស្រុង។

ចំណែកអ្នកបើកម៉ូតូរ៉ឺម៉កមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយឃើញសភាពការណ៏មិនស្រួលបើកគេចពីកន្លែងកើតហេតុ ភ្លាមៗ។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ​១២៥​ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង​ ១F ១១៣១លើផ្លូវជាតិលេខក្នុងទិសដៅពីកើតទៅលិច ​និងប្រើប្រាស់ល្បឿនលឿនក៏បុកម៉ូតូរ៉ឺម៉កពីក្រោយ ស្របទិសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ក្រោយមកបុរសរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកមក​ដល់មន្ទីរពេទ្យប៉ុន្តែអកុសលហួសពេលទៅហើយ។

ចំណែកមធ្យោបាយធ្វើដំណើរសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីតាមច្បាប់៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print