ជនសង្ស័យបីនាក់ឆក់ខ្សែកពីបុរសម្នាក់បានសម្រេចហើយរត់មិនរួចត្រូវពលរដ្ឋក្របួចបានម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យបីនាក់បានជិះម៉ូតូពីរគ្រឿងធ្វេីសកម្មភាពឆក់យកខ្សែកពីបុរសម្នាក់ខណៈដែលគាត់អង្គុយលេីម៉ូតូចាំប្រពន្ធចូលផ្សារបានសម្រេចហេីយព្យាយាមគេចខ្លួន តែត្រូវជនរងគ្រោះស្រែកឆោឡោឡេីងធ្វើឱ្យផ្អេីលដល់ប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាដេញចាប់ឃាត់បានម្នាក់ភ្លាមៗ ចំណែកពីរនាក់ទៀតយកខ្សែកជិះម៉ូតូគេចខ្លួនបាត់ទៅ។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក​ថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០២២​ នៅចំណុចផ្លូវបេតុង​ ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ​។

ជនសង្ស័យឈ្មោះ​ស្រេង​ បាលី ភេទប្រុស​ អាយុ​២១ឆ្នាំ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅភូមិរោងចក្រ​ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​។ ម៉ូតូដែលជនសង្ស័យជិះធ្វេីសកម្មភាពម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1JF-9323។

ចំណែកជនរងគ្រោះឈ្មោះ​ហេង​ ផល្លី​ ភេទប្រុស អាយុ២៨ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ ស្នាក់បន្ទប់ជួល​ក្នុងសង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះបានជិះម៉ូតូដឹកប្រពន្ធមករកទិញអីវ៉ាន់​នៅក្នុងផ្សារកណ្តាល ហើយខណៈប្រពន្ធចូលផ្សារបាត់ទៅបុរសជាប្តីក៏អង្គុយលេីម៉ូតូនៅចិញ្ចេីមផ្លូវដេីម្បីរង់ចាំប្រពន្ធចេញមកវិញ​ ។ លុះមួយសន្ទុះក្រោយមកស្រាប់តែមានជនសង្ស័យចំនួន៣នាក់ជិះម៉ូតូហុងដាឌ្រីមចំនួន២គ្រឿងមកអែបជនរងគ្រោះ ហើយរំពេចនោះជនសង្ស័យពីរនាក់បានធ្វេីសកម្មភាពឆក់យកខ្សែកពីជនរងគ្រោះចំណែកម្នាក់ទៀតចាំបើកម៉ូតូបិទគូទពីក្រោយ។ ពេលឆក់បានសម្រេចហេីយជនសង្ស័យនាំគ្នាជិះម៉ូតូគេចខ្លួន តែភ្លាមៗនោះជនរងគ្រោះបានស្រែកថាចោរៗធ្វើឱ្យផ្អេីលដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះនាំគ្នាដេញចាប់បានប្រហែលជាង១០០
ម៉ែត្រទេីបឃាត់ខ្លួនជនសង្ស័យបានម្នាក់ ចំណែកពីរនាក់ទៀតដែលឆក់យកខ្សែកជនរងគ្រោះ​បានគេចខ្លួនបាត់យកទាំងខ្សែកទៅផងដែរ។

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមច្បាប់៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print