រជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីតប្រតិកម្មចំពោះការប្រកាសរបស់ប្រធានាធិបតីបៃឌិន

ចែករំលែក៖

រជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman បានច្រានចោលការរិះគន់របស់ប្រធានាធិបតីអាមេរិកលោកបៃឌិន ជុំវិញករណីសម្លាប់អ្នកសារព័ត៌មាន Jamal Khashoggi ក្នុងពេលជួបពិភាក្សាគ្នា។

សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យទី១៧ ខែកក្កដា ឆ្នាំ២០២២ បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិនបាននិយាយថា សហរដ្ឋអាមេរិកនឹងនៅតែបន្តធ្វើជាដៃគូដ៏សកម្មនៅក្នុងតំបន់មជ្ឈិមបូព៌ា និងបានជំរុញឱ្យបណ្ដាមេដឹកនាំនៅឯកិច្ចប្រជុំកំពូលអារ៉ាប់ចាត់ទុកសិទ្ធិមនុស្សគឺជាកម្លាំងនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចដ៏មានថាមពល។
ថ្លែងក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូលទៅកាន់មេដឹកនាំអារ៉ាប់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ នាឱកាសបំពេញទស្សនកិច្ចក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត លោក ចូ បៃឌិន បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកបានចូលរួមចំណែកនៅក្នុងការកសាងអនាគតជាវិជ្ជមាននៅក្នុងតំបន់ ដោយធ្វើជាដៃគូជាមួយអ្នកទាំងអស់គ្នា ហើយសហរដ្ឋអាមេរិកនឹងមិនចាកចេញពីតំបន់មជ្ឈិមបូព៌ាឡើយ»។
ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត របស់លោក ចូ បៃឌិន ធ្វើឡើងដើម្បីព្យាយាមបញ្ចុះបញ្ចូលឱ្យអារ៉ាប៊ីសាអ៊ូឌីត ជួយបង្កើនការផលិតប្រេងដើម្បីបញ្ចុះតម្លៃប្រេងដែលកំពុងឡើងថ្លៃដោយសារសង្រ្គាមនៅអ៊ុយក្រែន ខណៈដែលអង្គការប្រទេសនាំចេញប្រេង ឬហៅកាត់ថា OPEC គ្រោងនឹងជួបប្រជុំគ្នាជាមួយប្រទេសជាដៃគូនៅខែសីហាខាងមុខ៕ ដោយធីរីណា

...

រូប​ថត​ :​ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print