គួរឲ្យសង្វេគណាស់! ឪពុកម្ដាយយំបោកខ្លួនបន្ទាប់ពីឃើញកូនប្រុសស្លាប់ក្រោមកង់រថយន្ត​ដឹក​ទំនិញ​ធុនធំ​

ចែករំលែក៖

​​   ភ្នំពេញ ៖ ក្មេង​ប្រុស​ម្នាក់ត្រូវបានរថយន្តដឹកទំនិញធុនធំកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័មបន្ទាប់ពីជិះ​កង់​លេង​តាម​ផ្លូវ​ក្នុង​ភូមិ​ ហើយក៏បានទាក់ដៃចង្កូតជាមួយរថយន្ត​បង្កធ្វើឱ្យដួលចូលក្រោមកង់រថយន្ត កាលពីវេលា​ម៉ោង​១០និង​៣០នាទីព្រឹក​ថ្ងៃ​ទី​១៧​ ខែ​កក្កដា​ ឆ្នាំ​២០២២​ តាម​បណ្ដោយ​ផ្លូវ​បេតុង​ ទល់មុខ​ផ្សារ​ព្រែក​ឯង​ ក្នុងភូមិ​ក្បាល​ជ្រោយ​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារ​អំពៅ​ រាជ​ធានី​ភ្នំពេញ​។

  សមត្ថកិច្ចបានឱ្យដឹងថា សព​ក្មេង​ប្រុសរងគ្រោះមាន​ឈ្មោះ​ ហែម​ ច័ន្ទហេង​ អាយុ​៩ឆ្នាំ​ ជាសិស្សថ្នាក់​ទី​៣​ នៅ​សាលា​បឋមសិក្សា​ព្រែក​ឯង​​ ស្នាក់នៅ​ជាមួយ​ឪពុកម្ដាយ​ក្នុង​ភូមិ​ក្បាល​ជ្រោយ​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារ​អំពៅ​ ។ 

    បើតាម​ប្រភព​ពី​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ឃេីញ​ហេតុការណ៍​ខាងលើបានឱ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​គេបាន​ឃើញ​ ក្មេង​ប្រុស​រងគ្រោះជិះ​កង់​ពណ៌​លឿង​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​ក្នុង​ភូមិ​ពី​ជើង​ទៅ​ត្បូង​ លុះ​មកដល់​ចំណុច​កេីត​ក៏ស្រាប់​តែ​មានបុរស​ម្នាក់​បេីក​រថយន្ត​ដឹក​ទំនិញ​ធុនធំ​ ម៉ាក​ហ៊ីយ៉ាន់ដាយ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ព្រះសីហនុ​ 3A-5450 ធ្វើ​ដំណើរ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​ក៏ជ្រុល​ទៅ​កៀរ​ដៃ​ចង្កូត​កង់​ដែល​ជិះ​ដោយ​ក្មេង​ប្រុស​ខាង​លើ​ បណ្ដាល​ឱ្យដួល​ចូល​ក្រោម​រថយន្ត​កិន​បែកក្បាលធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័មនៅ​ក្រោម​រថយន្ត​។    ចំណែក​ខាង​អ្នក​បេីក​បរ​រថយន្តបង្កហេតុវិញពេលឃើញ​ហេតុការណ៍​បែបនេះ​ក៏

បេីក​ទ្វារ​រថយន្ត​ចុះ​រត់​គេច​ខ្លួន​បាត់​ស្រមោល​ទៅ។ 

    បន្តិច​ក្រោយ​មក​ដំណឹង​នេះ​ក៏បានឮដល់​ឪពុកម្ដាយ​រត់មក​កន្លែង​កើត​ហេតុ និងបានយំ​សោកស្តាយ​កូន​ជាទី​ស្រលាញ់​ ដោយបានពោលថា​ មុន​ពេល​កេីតហេតុ​ កូន​ប្រុស​គាត់​បានសុំ​លុយ​១ពាន់​រៀល​ យក​ទៅ​ទិញ​អី​ហូប​ ហើយ​ពេល​គាត់​ឱ្យលុយ​ទៅ​មិន​ដឹងថា​កូន​របស់​គាត់​ទៅ​ខ្ចី​កង់​អ្នក​ណាជិះ​នោះ​ទេ​បានជាមកជួបហេតុការណ៍ដ៏អាក្រក់នេះ​។ 

  ក្រោយ​មក សមត្ថកិច្ច​មូលដ្ឋាន សហការជាមួយមន្ត្រីជំនាញ​បាន​ធ្វើ​លិខិត​ប្រគល់​សព​ក្មេងប្រុសឱ្យទៅ​ឪពុក​ម្ដាយ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ។ ចំណែករថយន្ត​និង​កង់​ត្រូវ​បានសមត្ថកិច្ច​ធ្វើ​ការ​វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក នៃ​ស្នង​ការ​ដ្ឋាន​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដំណោះ​ស្រាយ​តាមច្បាប់ ៕ដោយ ៖ ភារ៉ា ដង្កោ

...

IMG_1942 IMG_1941 IMG_1938 IMG_1939 IMG_1937 IMG_1936

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print