ប្រាសាទនាគព័ន្ធមានរូបសំណាកតំណាងធាតុទាំងបួន

ចែករំលែក៖

ភ្នំពេញ : តាមសិលាចារឹកនៃប្រាសាទព្រះខ័ននិយាយពីនាគព័ន្ធថាជា “កោះដ៏ឧត្តម ដែលមានកោះផ្សេងៗធ្វើឲ្យលេចសម្រស់ឡើង ព្រមទាំងលាងភក់មន្ទិលទាំងពួងនៃអ្នកមកទីនេះឲ្យជ្រះស្រឡះ” ។ នេះជាការបង្ហោះដោយផេកផ្លូវការ របស់ស្ថានឯកអគ្គរាជទូតព្រះរាជអាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ តាមរយៈអត្ថបទ (គឹម បញ្ញារ័ត្ន #Khmer #Culture #Art #Tourist #Destination #Cambodia #kampucheamyhome។

ស្ថានឯកអគ្គរាជទូតព្រះរាជអាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា, ប្រាសាទនាគព័ន្ធមានរូបសំណាកតំណាងធាតុទាំងបួន៖ “ធាតុទឹក ដី ភ្លើង និងខ្យល់” 

– ធាតុទឹក តំណាងដោយក្បាលដំរី នៅទិសខាងជើង

– ធាតុដី តំណាងដោយក្បាលមនុស្ស នៅទិសខាងកើត 

– ធាតុភ្លើង តំណាងដោយក្បាលតោ នៅទិសខាងត្បូង

– ធាតុខ្យល់ តំណាងដោយក្បាលសេះ នៅទិសខាងលិច

ស្រះធំកណ្ដាលគឺជាតំណាងស្រះ “អនវតប្តៈ” ដែលជាស្រះបរិសុទ្ធនៅភ្នំមេរុ ជាចំណុចកណ្ដាលនៅពិភពលោក៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print