ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រលប់ថ្ងៃអាទិត្យទី១៧ ខែកក្កដា ឆ្នាំ២០២២នេះថា៖ ជនសង្ស័យចំនួន៣៤នាក់(ស្រី៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៦ករណីទូទាំងប្រទេស នៅថ្ងៃទី១៧ ខែកក្កដានេះ ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន !
ក្នុងចំណោមជនសង្ស័យទាំងចំនួន៣៤នាក់ រួមមាន៖ជួញដូរ ១០ករណី ឃាត់ ១៨នាក់(ស្រី ៥នាក់) ,ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់ ១នាក់ ,ប្រើប្រាស់ ៥ករណី ឃាត់ ១៥នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែកក្កដា រួមមាន៖មេតំហ្វេតាមីន(Ice) ស្មេីនិង ៦៧,៩៣ក្រាម និង២០កញ្ចប់តូច និង មេតំហ្វេតាមីន(wy)ស្មេីនិង០,៥៦ក្រាម ។
លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៧អង្គភាព
១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ១១,០៥ក្រាម។
២ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១កញ្ចប់តូច។
៣ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ០នាក់ ចាប់យកIce ២កញ្ចប់តូច។
៤ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,៩៥ក្រាម។
៥ / ព្រៃវែង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,០៥ក្រាម។
៦ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ ចាប់យកIce ៧,៩៩ក្រាម។
៧ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២កញ្ចប់តូច។
កងរាជអាវុធហត្ថ ៖ ៤អង្គភាព
១ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២២ក្រាម។
២ / កំពត៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤១,៥៣ក្រាម។
៣ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៥កញ្ចប់តូច។
៤ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៨នាក់ ស្រី ៤នាក់ ចាប់យកIce ៤,១៤ក្រាម និងWy ០,៥៦ក្រាម ៕ដោយ៖ស តារា
រូបភាព៖ឯកសារ