ផឹកស្រា​ជាមួយគ្នា​ ពេលស្រវឹងចោទថាលួចទូរស័ព្ទមានអីម្នាក់ដេកពេទ្យ​ ម្នាក់ជាប់ខ្នោះ

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅយប់ថ្ងៃ​អាទិត្យ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ កម្លាំងជំនាញ​ បានឃាត់ខ្លួន​បុរសម្នាក់​ ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដេីម្បីចាត់ការតាមច្បាប់​។

របាយការណ៍​ដដែល​បន្តថា​ មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មួយបានកើតឡើងកាលពីយប់ថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២២វេលាម៉ោង ២៣ និង៥០នាទី នៅចំ​ណុចក្នុងបរិវេណវត្តសូរិយារាម ស្ថិតក្នុងក្រុមទី៥ ភូមិគារ៣ ឃុំគារ ស្រុកមោង ឫស្សី ខេត្តបាត់​ដំ​បង។  ដែលករណីនេះបង្កដោយជនសង្ស័យឈ្មោះ សៀង ឃឹម ភេទប្រុស​ អាយុ២០ឆ្នាំ រស់នៅភូមិប្រឡាយ ឃុំតាលាស់ ស្រុ កមោងឫស្សី ខេត្តបាត់ដំបង ប្រដាប់ ដោយចបកា-ប់ បានធ្វើសកម្មភាពវា-យ ទៅលើជនរងគ្រោះឈ្មោះ ព្រំ រ៉ា ត់ ភេទប្រុស អាយុ៤២ ឆ្នាំ ទីលំនៅមិនពិតប្រាកដ ស្នាក់នៅក្នុងវត្តសូរិយា រាម ភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ប ណ្តាលឱ្យរងរបួស ចំក្បាលផ្នែកខា​ង​ក្រោយ ០១ កន្លែង ចំថ្គាមខាងឆ្វេងចំនួន០១កន្លែងចំពីក្រោយខ្នង​០១​កន្លែ​ងនិងស្មាទាំងសងខាង(រងរបួសមធ្យ​ម) រួចគេចខ្លួនបាត់ពីកន្លែងកើត​ហេតុ។

ក្រោយពេលកេីតហេតុសមត្ថកិច្ចនគរបាលទទួល ព័ត៌មានពីករណីនេះ ខ​ណៈជនរងគ្រោះត្រូវបាន នាំទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ។ លោ​កវរសេនីយ៍ឯក​ ស​ គឹម ឡុង​ អធិ​ការនគរបាលស្រុកមោងឫស្សី​បាន ដឹកនាំកម្លាំងផ្នែកជំនាញ​រូមជាមួយ​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគារបានធ្វេីការស្រាវជ្រាវរហូតឃាត់ខ្លួនជន​ស​ង្ស័យឈ្មោះសៀង ឃឹមភេទប្រុ​ស អាយុ២០ឆ្នាំ បាននៅថ្ងៃទី១៧ខែ​កក្កដា​ ឆ្នាំ​ ២០២២ វេលាម៉ោង១១និង​៥០​នាទី នៅចំណុចផ្សារត្រី ស្ថិត​ក្នុងក្រុមទី៩ ភូមិមោង ឃុំមោង ស្រុកមោងឫស្សី រួចបញ្ជូនមកកាន់អធិការដ្ឋាននគរ​បា​ល​ស្រុកមោងឫស្សី ដើម្បីធ្វេីការសាក​សួរ និងចាត់ការតាមផ្លូវច្បាប់ (ចំណែកវត្ថុតាងរកមិនទាន់ឃើញ )។ 

ចំពោះមូលហេតុដែលឈានដល់កេីតករណីហិង្សានេះគឺដោយសារជន​សង្ស័​យ​ និងជនរងគ្រោះផឹកស្រាជា​មួយគ្នា ហេីយជ​នរងគ្រោះចោទថាជនសង្ស័យលួចទូរសព្ទ័របស់ខ្លួន​ ក៏ផ្តេីមជាទាស់ពាក្យសំដីរួចជនសង្ស័យក៏យកចបកា-ប់វា-យទៅលើជនរងគ្រោះតែម្ដង។ 

បច្ចុប្បន្នជនសង្ស័យត្រូវ​បានឃាត់ខ្លួន​ ជា​ប​ណ្តោះអាសន្នដើម្បីកសា​ង​សំណុំរឿងបញ្ជូន​មកការិយាល័យជំនាញអនុវត្តតាមនីតិវិធី​ ច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print