នារីម្នាក់បេីករថយន្តបុករះឡំប្រឺតាចំនួនបីគ្រឿងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ នារីម្នាក់បេីកបររថយន្តក្នុងល្បឿនលឿនធ្វើឱ្យរេចង្កូតទៅបុករះឡំប្រឺតាចំនួន៣គ្រឿងដែលកំពុងឈប់នៅចិញ្ចេីមផ្លូវរង់ចាំដឹកម៉ូយបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំកាលពីវេលាម៉ោង១១និង២០នាទីយប់​ ថ្ងៃទី១៧​ខែកក្កដា​ ឆ្នាំ២០២២​ នៅចំណុចមុខអគារព្រីនស៍​ ផ្លាហ្សា​ តាមបណ្តោយមហាវិថីព្រះនរោត្តម​ ស្ថិតក្នុងសង្កាត់ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ហេីយអ្នកបើករថយន្តបានព្យាយាមបេីករត់រហូតទៅដល់មុខវត្តថាន់ទេីបប្រជាពលរដ្ឋដេញឃាត់បាន។

តា​មប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកេីត
ហេតុជនរងគ្រោះជាអ្នករត់ឡំប្រឺតាមួយក្រុមបានឈប់នៅចំណុចមុខអគារ​ ព្រីនស៍​ ផ្លាហ្សា​ ដេីម្បីរង់ចាំម៉ូយ​។ បន្ទាប់មកស្រាប់តែមានរថយន្តម៉ាកឡិចស៊ី​ស​NX 300​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BH-8855 បើកតាមបណ្តោយមហាវិថីព្រះនរោត្តមពីត្បូងទៅជេីងក្នុងល្បឿនលឿនបានរេចង្កូតទៅបុករះឡំប្រឺតាចំនួនបីគ្រឿងបណ្តាលឱ្យឡំប្រឺតាមួយគ្រឿងក្រឡាប់ផ្ងារជេីង តែសំណាងល្អដែរដែលម្ចាស់លោតចេញទាន់។ ភ្លាមនោះរថយន្តមិនឈប់ទទួលកំហុសនោះទេគឺបានព្យាយាមបេីករត់រហូតទៅដល់មុខវត្តថាន់ទេីបប្រជាពលរដ្ឋដេញឃាត់បាន។
ក្រោយកេីតហេតុភាគីខាងម្ចាស់រថយន្តបង្កបានចេញថ្លៃជួសជុលឡំប្រឺតារងគ្រោះដេីម្បីបញ្ចប់រឿង៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print