អាមេរិក៖ យន្តហោះពីរគ្រឿងបុកគ្នាលើអាកាស ស្លាប់៤នាក់

ចែករំលែក៖

នៅព្រឹកថ្ងៃទី១៨ខែកក្កដានេះ នៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិកមានករណីគ្រោះថ្នាក់ធ្លាក់យន្តហោះពីរគ្រឿងធុនតូចបុកគ្នានៅលើអាកាស បណ្តាលឱ្យមនុស្ស៤នាក់ស្លាប់ ។

តាមការលើកឡើងរបស់នាយកដ្ឋានអាកាសចរណ៍សហរដ្ឋអាមេរិក (FAA) បានឱ្យដឹងថា យន្តហោះធុនតូចមានម៉ាស៊ីនប្រភេទ Piper PA-46 ត្រៀមចុះចតនៅអាកាសយានដ្ឋានភាគខាងជើងទីក្រុងឡាស់វេហ្គាស បានបុកគ្នាជាមួយយន្តហោះប្រភេទ Cessna 172 ។
ក្រោយការបុកគ្នា យន្តហោះ Piper PA-46 បានធ្លាក់ចូលវាលស្រែនៅភាគខាងកើតផ្លូវហោះហើរ ។ ចំណែកយន្តហោះ Cessna 172 ក៏បានធ្លាក់ចូលក្នុងបឹងតូចមួយ។ តាមការប្រកាសរបស់ FAA យន្តហោះនិមួយៗមានមនុស្សពីរនាក់ ហើយបានស្លាប់ទាំងអស់៕ ដោយធីរីណា

...

រូប​ថត​ :​ KOAT-TV/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print