ភ្នំពេញ៖ មន្រី្តរាជការ ,ប្រជាពលរដ្ឋ និងអ្នកអាណាព្យាបាលក្មេងៗ បានបន្តនាំយកកូនៗរបស់ខ្លួន ដែលគ្រប់អាយុ មកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញ ពីក្រុមការងារគ្រូពេទ្យនៃមនី្ទរពេទ្យកុមារជាតិ យ៉ាងច្រើនកុះករ ក្នុងគោលបំណងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ប្រឆាំងនឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ ។
ជាមួយគ្នានោះដែរ មន្រី្តរាជការ ប្រជាពលរដ្ឋ និងអ្នកអាណាព្យាបាល ដែលនាំយកកូនៗមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងមនី្ទរពេទ្យកុមារជាតិ បានគោរពដឹងគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ដែលបានយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋគ្រប់ៗរូប និង សូមប្តេជ្ញាចិត្តដាច់ខាតប្រកាន់ខ្ជាប់នូវការរក្សាគម្លាតសុវតិ្ថភាព សង្គម ពាក់ម៉ាស និងចូលរួមអនុវត្តតាមវិធានការសុខាភិបាល និងអនុវត្តវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញ។
បើតាមលោក វេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នាព្រឹកនេះថា លទ្ធផលនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ គិតត្រឹមល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ម្ស៉ិលម៉ិញនេះ កុមារមានអាយុពី០៣ឆ្នាំ ដល់ក្រោម០៥ឆ្នាំ ក្រុមគោលដៅ៧២,៨៥៤នាក់ ចាក់វ៉ាក់សាំងដូសទី៣ បានចំនួន០.៧៦%, កុមារមានអាយុ០៥ឆ្នាំ ក្រុមគោលដៅ៤៩.៨៤៨នាក់ ចាក់វ៉ាក់សាំងដូសទី៤ បានចំនួន០.៥៣%, កុមារមានអាយុពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ក្រុមគោលដៅ២២១,១៣៦នាក់ ចាក់វ៉ាក់សាំងដូសទី៤ បានចំនួន២.៧១%, កុមារ និងយុវវ័យ មានអាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ក្រុមគោលដៅ១៩១,៤៨៦នាក់ ចាក់វ៉ាក់សាំងដូសទី៥ បានចំនួន០.៥០% និងប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើង ក្រុមគោលដៅ១,៤១២,៧៦៩នាក់ ចាក់វ៉ាក់សាំងដូសទី៥ បានចំនួន៦.៣៤%។
សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ២២នាក់ (ឆ្លងសហគមន៌: ២២ និងនាំចូល: ០) និងមានជាសះស្បេីយ ១១ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ១៣៦៤៧៧ និងចំនួនជាសះស្បេីយសរុប ១៣៣៣០២ នាក់ និង ស្លាប់ថ្មី ០ នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) សរុបស្លាប់ ៣០៥៦នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 3005631 ស្មេីនឹង 177847 ក្នុង១លាន នាក់ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ 115៕
ដោយ : សហការី