អតីតខ្សែប្រយុទ្ធរបស់ក្លិបមាន់ខ្នាយមាស Tottenham កោរ សក់ផ្សាយតាមទូរទស្សន៍ក្រោយ Leicester ឈ្នះជើងឯក

ចែករំលែក៖

លោក Mido ដែលជាអតីតខ្សែប្រយុទ្ធ របស់ក្លិប Tottenham និង Middlesbroughបានកោរសក់របស់ខ្លួនផ្សាយបន្តផ្ទាល់តាមទូរទស្សន៏ក្រោយពេលក្លិប Leicester City ឈ្នះជើងឯកអង់គ្លេស Premier League រដូវកាលនេះ។

អតីតកីឡាករជម្រើសជាតិអេហ្ស៊ីបវ័យ៣៣ឆ្នាំ Mido ធ្លាប់បាននិយាយកាលពីខែ មុនថា ប្រសិនបើក្លិប Leicester ឈ្នះជើង ឯកនោះរូបគាត់នឹងកោរសក់ផ្សាយបន្ត ផ្ទាល់តាមទូរទស្សន៏ទៀតផង។ Leicesterបានគ្រងជើងឯកកំពូលរបស់អង់គ្លេស បន្ទាប់ពីក្រុមមាន់ខ្នាយមាសប្រកួតស្មើនឹងក្រុមតោខៀវ Chelsea ដោយលទ្ធផល ២-២ ។

Mido បានរក្សាពាក្យសំដីរបស់គាត់ ហើយបានកោរសក់នៅក្នុងស្ថានីយ ទូរទស្សន៍ beIN Sports’ TV បន្ទាប់ពីក្រុម Leicester យកឈ្នះលើក្រុម Everton កាលពីថ្ងៃសៅរ៏រួចមក ៕

33F33D1D00000578-3579383-image-a-4_1462701499026

...


1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print