អូស្ត្រាលីរំលាយរដ្ឋសភាបោះឆ្នោតមុនអាណត្តិ

ចែករំលែក៖

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull បានប្រកាសថា រដ្ឋសភានិង ព្រឹទ្ធសភានឹងត្រូវរំលាយដើម្បីបោះឆ្នោត មុនអាណត្តិនៅថ្ងៃទី២ខែកក្កដាខាងមុខ។

តាមសារព័ត៌មានរ៉យទ័របានផ្សាយថា អាសនៈទាំង១៥០នៅក្នុងសភា និង៧៦ អាសនៈក្នុងព្រឹទ្ធសភានឹងត្រូវបោះឆ្នោត ឡើងវិញ។ នេះជាលើកទីមួយ ហើយចាប់ តាំងពីឆ្នាំ១៩៨៧ ដែលអូស្ត្រាលីធ្វើការ បោះឆ្នោតមុនអាណត្តិនៅក្នុងស្ថាប័នធំៗទាំងពីរ។ នាយករដ្ឋមន្ត្រី Turnbull ប្រកាស ថា ប្រទេសជាតិត្រូវមានការជ្រើសរើសថ្មីដើម្បីជួយឲ្យរដ្ឋាភិបាលផ្តោតលើការជួយ ឲ្យសេដ្ឋកិច្ចកើនឡើងខ្ពស់។

តាមការស្ទង់មតិឲ្យដឹងថា នឹងមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញរវាងគណ បក្សកាន់អំណាចនិងគណបក្សប្រឆាំងដែល មានលោកBill Shorten ជាអ្នកដឹកនាំក្រុមប្រឆាំងបានរិះគន់យ៉ាងខ្លាំងដល់គម្រោងកាត់បន្ថយពន្ធដារសម្រាប់ក្រុមហ៊ុននៅក្នុង ប្រទេសនេះ។ សេដ្ឋកិច្ចអូស្ត្រាលីមិនសូវ ជាល្អប្រសើរនោះទេ ក្រោយពេលផ្លាស់ប្តូរ កាត់បន្ថយពីការអាស្រ័យទៅលើវិស័យខួងយកធនធានធម្មជាតិដើម្បីបញ្ចៀសផលប៉ះពាល់ដល់សេដ្ឋកិច្ចក្រោយតម្លៃប្រេង ធ្លាក់ចុះ៕

eight_col_malcolm

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print