ផឹកស្រាទាស់សម្តីគ្នា ទាញ់ដំបងវាយប្រ៉ាវបែកក្បាលរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្តាល៖ ខ្មែរអិស្លាម​ម្នាក់បានរងរបួសធ្ងន់បែកក្បាលហូរឈាមកក្លាក្ស បន្ទាប់ពីផឹកស្រាហើយទាស់សម្តីគ្នា ​រួចដើរចេញពីវង់ផឹកស៊ីទៅដល់របងផ្ទះ ជនសង្ស័យក៏ទាញដំបងវាយប្រហារតែម្តង ។ ហេតុការណ៍នេះ​​បានកើត​ឡើង​កាលពីវវេលាម៉ោង៨មោង៥០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។​

ជនរងគ្រោះត្រូវគេស្គាល់ឈ្មោះ រូន ហាម៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល  បានរងរបួសធ្ងន់ បែកក្បាលចំពីលើ  ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ។ ចំណែកជនសង្ស័យ ឈ្មោះ សំ ស៊ន ភេទប្រុស អាយុ២៤ឆ្នាំ  ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្តាល ក្រោយបង្កហេតុ​បានរត់គេចខ្លួន ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ និងឈ្មោះ រូន ហាម៉ាត់ បាននាំគ្នាអង្គុយផឹកស្រានៅក្រោមផ្ទះរបស់ជនសង្ស័យត ឈ្មោះ សំ ស៊ន តែ២នាក់ ពេលកំពុងផឹកស៊ីក៏បាននិយាយទាក់់ពាក្យសំដីគ្នាយ៉ាងខ្លាំង ហើយជនរង គ្រោះ រូន ហាម៉ាត់ បានដើរចេញពីក្រោមផ្ទះមកដល់ក្រៅរបងផ្ទះ ស្រាប់តែជនសង្ស័យឈ្មោះ សំ ស៊ន បានទាញដំបងមកវាយជនរងគ្រោះចំក្បាលពីក្រោយបណ្តាលឲ្យដួលសន្លប់នៅកន្លែងកើតហេតុតែម្តង ។ បន្ទាប់មកជនសង្ស័យ ក៏កាន់ដំបងនោះរត់គេចខ្លួនបាត់ ៕ ស្អាងជ័យ

kdanl-21

kdanl-11

...

kdanl-3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print