បង្ក្រាបគ្រឿងញៀន នគរបាលប៉ុស្តិ៍ព្រែកប្រា ឃាត់ខ្លួនបុរសម្នាក់ ជាមួយគ្រឿងញៀន២៧ថង់តូច

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង១១និង២០នាទី​យប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ សមត្ថកិច្ចប៉ុស្តិ៍ ព្រែកប្រាបានចុះបង្ក្រាបជាក់ស្តែងករណីជួញដូរសារធាតុញៀនខុសច្បាប់នៅចំណុចមុខផ្ទះលេខ២៨ ផ្លូវបេតុង ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

ការចុះប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វី ចំរើន ហៅយក្សកូប ភេទប្រុស ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៣២ ផ្លូវបេតុង ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ ជាមួយគ្នានេះ សមត្ថកិច្ចរកឃើញវត្ថុតាងថ្នាំញៀន២៧ថង់តូចផងដែរ ៕ សណ្តោស

11

12

14

...

13

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print