ម្ចាស់ចំការត្រសក់​តខ្សែភ្លើងឆក់សត្វកណ្តុរ បែរជាឆក់បុរសអ្នកដើរបង់សំណាញ់ពេលយប់ស្លាប់

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសអ្នកដើរបង់សំណាញពេលយប់ម្នាក់ត្រូវចរន្តភ្លើងឆក់ស្លាប់ ខណៈដែលដើរចូលចំការ​ត្រសក់​របស់​បុរសម្នាក់​ដើម្បីទៅរកបង់សំណាញ់រកត្រី ហើយជាន់លើខ្សែលួសដែលមានចរន្តភ្លើង​ដែលបុរសម្ចាស់​ចំការ​ត្រសក់ធ្វើឡើងដើម្បីឲ្យឆក់សត្វកណ្តុរដែលតែងតែចូលស៊ីផ្លែត្រសក់នោះ ។

ហេតុការណ៍នេះបានកើតឡើង​កាលពីវេលាម៉ោង​១១និង២០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅ ចំណុចចំការត្រសក់មួយកន្លែងស្ថិតក្នុងភូមិព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

បុរសរងជាជនរងគ្រោះ ឈ្មោះ មាន ម៉េត អាយុ៣៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង បានស្លាប់នៅកន្លែងកើតហេតុ ។ រីឯបុរសជាម្ចាស់ចំការ ឈ្មោះ ស គ្រី អាយុ៦៥ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិ ឃុំជាមួយគ្នា រត់គេចខ្លួនបាត់ ។

កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ព្រែកអំបិល សហការជាមួយកម្លាំងជំនាញបច្ចេកទេសស្រុក បានចុះពិនិត្យដល់កន្លែង​កើតហេតុ​បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ឈ្មោះ ស គ្រី បានតចរន្តអគ្គីសនីចូលអាំងវ៉ុលទ័រ រួចរាយខ្សែលួសបន្តព័ទ្ធចំការដើម្បីឆក់កណ្តុរដែលចេះតែស៊ីត្រសក់ លុះនៅវេលាម៉ោងកើតហេតុខាងលើ  ឈ្មោះ មាន ម៉េត បានទៅបង់សំណាញ់នៅមាត់ស្ទឹងក្បែរចំការនោះ បានដើរទៅជាន់ខ្សែភ្លើងឆក់កណ្តុរ បណ្តាលឲ្យឆក់ស្លាប់ នៅនឹងកន្លែងកើតហេតុតែម្តង  ៕

kandal20

kandal-125

...

kandal-222

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print