សិក្ខាសាលាផ្សព្វផ្សាយជ្រើសរើសសិស្សអោយចូលរៀនថ្នាក់សញ្ញាប័ត្របច្ចេកទេសនិងវិជ្ជាជីវះ១ , ២ និង៣សំរាប់ឆ្នាំសិក្សា២០១៥- ២០១៦

ចែករំលែក៖

កំពង់ធំ៖ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវីជ្ជាជីវះខេត្តកំពង់ធំនាព្រឹកថ្ងៃទី២៤​ ខែកក្កដា ឆ្នាំ២០១៥ បានបើកសិក្ខាសាលាដើម្បីផ្សព្វផ្សាយជ្រើសរើសសិស្សអោយចូលរៀនថ្នាក់សញ្ញាប័ត្របច្ចេកទេសនិងវិជ្ជាជីវះ  ដោយមានការចូលរួមពីលោក អៀង សុភាព ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាវិជ្ជាជីវះខេត្តកំពង់ធំ  ព្រមទាំងលោក អែក ហៀង  នាយកមជ្ឈមណ្ឌល វិជ្ជាជីវះ ខេត្តកំពង់ធំ លោកគ្រូអ្នកគ្រូ នាយកសាលា មេភូមិ មេឃុំមកពីបណ្ដាឃុំ សង្កាត់ សរុប ជាង ៥០នាក់។

លោក អៀង សុភាព ​បានមានមតិសំណេះសំណាលថា ការសិក្សាថ្នាក់សញ្ញាប័ត្របច្ចេកទេស​និងវិជ្ជាជីវះ កំរឹត ១ កំរឹត២ និងកំរឹត៣នេះ​គឺសិស្សអាចរៀនយក បរិញ្ញាប័ត្ររង អនុបណ្ឌឹត ឬបណ្ឌឹត​បាន​ ហើយការរៀន​បច្ចេកទេស​ ជំនាញ នេះ​អាចធ្វើអោយយើងរកការងារយ៉ាងស្រួល ទទួលបាននូវកំរៃប្រាក់ខែខ្ពស់ ប្រទេសជាតិរីកចំរើន លុះត្រាតែសំបូរទៅដោយ សាលាបច្ចេកទេស មានអ្នកជំនាញ​ពិតប្រាកដ  កាលណាមានជំនាញមានបច្ចេកទេស​ច្បាស់លាស់​ ពេលក្រុមហ៊ុន ឬ រដ្ឋាភិបាលត្រូវការរើសបុគ្គលិកត្រូវជំនាញរបស់ខ្លួនគឺយើង អាចមានលទ្ធភាពធ្វើការ​ងារបាន ចុះបើយើងអត់សិក្សា គ្មានជំនាញ​គ្មានបច្ចេកទេសតើនរណាគេជ្រើសរើសយកយើង​ ដូច្នេះ​សុំសំណូមពរ អោយលោកគ្រូអ្នកគ្រូ នាយកសាលា មេភូមិ មេឃុំ ជួយផ្សព្វផ្សាយ​អោយប្អូនៗ យុវជន យុវនារី ដែលបានបោះបង់ការសិក្សា​មករៀន​នៅសាលាបច្ចេកទេសនិងវិជ្ជាជីវះ​ ដើម្បីអនាគតន៍ ដើម្បីជីវភាពគ្រួសារ និងដើម្បីជួយប្រទេសជាតិ  សង្គមជាតិអោយមានភាពរីកចំរើន  គឺប្រទេសជាតិមានការរីកចំរើនលុះត្រាណាតែសំបូរដោយធនធានមនុស្សខាងចំណេះដឹង ចំណេះធ្វើ រួមទាំងបច្ចេកទេស  ជំនាញ​និងបទពិសោធន៍ពិតប្រាកដនេះអែង​។

លោក អែងហៀង បានអានរបាយការណ៍និង មានប្រសាសន៍ថា ដោយសារតែប្រជាពលរដ្នខ្មែរយើងនៅមានកំរឹតយល់ដឹងទាបជាងប្រទេសជិតខាងធ្វើអោយទទួលប្រាក់ខែក៏ទាបផងដែរ ដូច្នេះ​ការជ្រើសរើសសិស្សនេះ​គឺក្នុងគោលបំណងបណ្ដុះបណ្ដាល សិស្ស ដែលឈប់ពីការសិក្សា ឬរត់ចោលការសិក្សារយៈពេល២ឆ្នាំមកហើយដោយគ្មានលទ្ធភាព​បង់លើការសិក្សារឬ ឪពុកម្ដាយមានជីវភាពក្រីក្រ ​អោយបានមកបន្ដការសិក្សារៀនសូត្រថ្នាក់បរិញ្ញាប័ត្របច្ចេកទេស​ និងបទពិសោធន៍​ដើម្បីប្រកបមុខរបរ ឬធ្វើការបំរើប្រទេសជាតិ​ដែលកំពុងតែត្រូវការនូវធនធានមនុស្សខាងចំណេះដឹង​ស្របពេលដែលប្រទេសយើងកំពុងតែខ្វះអ្នកដែលមានបទពិសោធន៍ វិជ្ជាជីវះ​បច្ចេកទេស​ ក្នុងគោលបំណង់​  លុបបំបាត់ភាពក្រីក្រជាមួយរាជរដ្ឋាភិបាល  ក្នុងនោះលោក ក៏បានសំណូមពរ អោយលោកគ្រូអ្នកគ្រូ នាយកសាលា លោកភូមិមេឃុំ សង្កាត់ ជួយស្រង់ស្ថិតិសិស្សក្រៅសិក្សា ដើម្បីអោយក្រុមការងារយើងចុះដល់មូលដ្ឋាន​ផ្សព្វផ្សាយ អោយសិស្សនោះបានមកចូលមករៀន​នៅក្នុងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវះ​យើងនេះ  ម្យ៉ាងផ្ដល់អោយសិស្សទាំងនោះ នូវចំណេះដឹង និងបទពិសោធ​ន៍ បច្ចេកទេស អាចបំរើការងារជួយអោយប្រទេសយើងមានភាពរីកចំរើន  ​ឬអាចប្រកបមុខរបរផ្សេងៗបានកំរៃយ៉ាងសមរម្យ អាចចិញ្ចឹមជីវិតដោយខ្លួនឯងបាន ចុងក្រោយលោកបានធ្វើបទបង្ហាញ​ស្ដីអំពីវិស័យ​​ TVET និង មានសំនួរចំលើយពាក់ព័ន្ធទៅនិងការបង់ថ្លៃសេវ៉ាក្នុងការសិក្សាទៅតាមលំដាប់ថ្នាក់ផ្សេងៗ​និងអ្នកដែលអាចទទួលរបបអាហាររូបករណ៍​ផងដែរ៕ ប៊ុន​រិទ្ធី ​

Image97

Image95

Image96

Image94

Image99

Image98

Image92

...

Image93

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print