កម្មវិធី iPadOS ជំនាន់ 15.6 បានកែតម្រូវភាពចន្លោះប្រហោងដែលធ្វើឱ្យ iPad mini 6 ឈប់សាកថ្ម

ចែករំលែក៖

ភ្នំពេញ : កាលពីដើមខែនេះ មានអ្នកប្រើប្រាស់មួយចំនួនបានរាយការណ៍ថា iPad mini 6 របស់ពួកគេឈប់សាកថ្ម បន្ទាប់ពីត្រូវបានធ្វើបច្ចុប្បន្នភាពទៅ iPadOS 15.5 ហើយក្រុមហ៊ុន Apple ក៏បានទទួលស្គាល់អំពីបញ្ហានេះ និងបានធ្វើការណែនាំទាំងអ្នកប្រើប្រាស់ និងអ្នកផ្ដល់សេវាកម្មជួសជុលធ្វើការបិទបើកឧបករណ៍ដើម្បីដោះស្រាយបញ្ហាជាបណ្ដោះអាសន្ន ខណៈដែលក្រុមហ៊ុនកំពុងតែធ្វើការស្រាវជ្រាវនិងកែសម្រួល។ ជាងនេះទៅទៀតក្រុមហ៊ុនក៏បានបញ្ជាក់ទៀតដែរថា ការផ្លាស់ប្ដូរឧបករណ៍ ឬប្ដូរថ្មនឹងមិនដោះស្រាយបញ្ហានេះទេ។ ដូច្នេះវាគឺជាបញ្ហាដែលទាក់ទងទៅនឹងភាពចន្លោះប្រហោងរបស់កម្មវិធីដែលមាននៅក្នុងប្រព័ន្ធប្រតិបត្តិការ iPadOS 15.5។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពី អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី 21 ខែកក្កដាឆ្នាំ 2022!។

កាលពីម្សិលមិញនេះក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់កម្មវិធីប្រព័ន្ធប្រតិបត្តិការ iPadOS 15.6 ដែលបានធ្វើការកែសម្រួលដើម្បីដោះស្រាយបញ្ហាដែលមានជាមួយនឹង iPad mini‌ 6 ដែលមិនអាចរកឃើញឆ្នាំងសាក ឬគ្រឿងបន្ថែម USB-C ផ្សេងទៀត នេះបើយោងតាមកំណត់សម្គាល់ចេញផ្សាយជាមួយដឹងការធ្វើបច្ចុប្បន្នភាពនេះ។

អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបន្តថា, សម្រាប់អ្នកប្រើប្រាស់ដែលជ្រើសរើសបន្តប្រើកម្មវិធី iPadOS 15.5 នៅពេលនេះ លោកអ្នកអាចធ្វើការបិទបើកឧបករណ៍ដើម្បីដោះស្រាយបញ្ហាជាបណ្ដោះអាសន្ន ប៉ុន្តែការធ្វើបច្ចុប្បន្នភាពទៅ iPadOS 15.6 គឺចាំបាច់សម្រាប់ការជួសជុលជាអចិន្ត្រៃយ៍៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print