លោក កើត ឆែ៖ គម្រោងអភិវឌ្ឍន៏លំនៅដ្ឋាន នឹងក្លាយជាជម្រើសស៊ីវីឡៃបន្ថែមទៀតសម្រាប់បំពេញតម្រូវការ ទីផ្សារអចលនទ្រព្យ នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ វិស័យអចលន ទ្រព្យ គឺជាជង្រុកស្រូវ សំខាន់មួយ នៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ម្ល៉ោះហើយការសម្រេចចិត្ត វិនិយោគក្នុងវិស័យសំណង់លំនៅដ្ឋាន របស់វិស័យឯកជន និងពាណិជ្ជក ម្ម ពិតជាមានតម្រូវការខ្ពស់របស់បងប្អូបដែល ស៊ីវីឡៃ ខណៈគម្រោងអភិវឌ្ឍន៏លំនៅដ្ឋានឡាម៉េហ្សុងផ្លាហ្សានឹងក្លាយជាជម្រើសថ្មីបន្ថែមទៀត សម្រាប់បំពេញតម្រូវការទីផ្សារអចលនទ្រព្យ ជូនដល់ពាណិជ្ជករធុរជនវិនិ យោគគិន ជនបរទេស ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋកម្ពុជា
ពិសេសបងប្អូនរស់នៅរាជធានី ។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ខណៈ លោក អញ្ជើញ ចូលរួមជាអធិបតីពិធីបើក សម្ពោធគម្រោងអភិវឌ្ឍន៏លំនៅដ្ឋាន ឡាម៉េហ្សុងផ្លាហ្សានៅថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២២ នេះនៅអាគារដឺព្រេមៀសែនសុខ ។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ការ សម្រេចចិត្តដ៏ត្រឹមត្រូវ របស់វិស័យឯកជនដែលបានសហការមកបណ្តាក់ទុនវិនិយោគ ក្នុងវិស័យអចលនទ្រព្យ និងសំណង់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលនេះពិតជាបានឆ្លុះបញ្ចាំង ឲ្យឃើញអំពីភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤របស់រាជ រដ្ឋាភិ បាលកម្ពុជា ក្នុងការទាក់ទាញការវិនិយោគ និងបង្កើតនូវកាល្លានុវត្តភាពផ្នែកធុរកិច្ច ជាពិសេសគឺការខិតខំបង្កើនជំនឿទុកចិត្ត ជូនដល់ពាណិជ្ជករ វិនិយោគគិន និងធុរជន សំដៅរួមចំណែកជំរុញ ឲ្យមានកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍរាជធានីភ្នំពេញ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត” ។
លោកបានបញ្ជាក់ថា៖ក្នុងរយៈពេល៤៣ឆ្នាំ កន្លងមកនេះ នៅរាជធានីភ្នំពេញ បានផ្លាស់ប្តូរមុខមាត់ថ្មី យ៉ាងស្រស់បំព្រង ដោយទទួលបាននូវការកោតសរសើរ និងអបអរសាទរយ៉ាងក្រៃលែង ពីសំណាក់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ តាមរយៈការទទួលបាន នូវការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ហើយជាមួយគ្នានេះ រាជធានីភ្នំពេញ ដែលជាបណ្តុំនៃមជ្ឈមណ្ឌលសេដ្ឋកិច្ច នយោបាយ ក៏បានទទួល នូវទំហំទុនវិនិយោគ យ៉ាងច្រើនសន្ធឹកសន្ធាប់ ទាំងវិនិយោគក្នុងស្រុក និងវិនិយោគបរទេសផងដែរ ។
លោក កើត ឆែ បានបញ្ជាក់ថា៖គម្រោងអភិវឌ្ឍន៏ លំនៅដ្ឋាន ឡាម៉េហ្សុងផ្លាហ្សា នឹងក្លាយជាជម្រើសថ្មីបន្ថែមទៀត សម្រាប់បំពេញតម្រូវការ ទីផ្សារអចលនទ្រព្យ ជូនដល់ពាណិជ្ជករធុរជន វិនិយោគគិន ជនបរ ទេស ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរ ស្របពេលដែលប្រទេសជាតិយើង បានបើកដំណើរការសកម្មភាពសេដ្ឋកិច្ច សង្គមពេញលេញឡើងវិញលើគ្រប់វិស័យ ។
លោក អេង លីឃ័ង អគ្គនាយកក្រុមហ៊ុនខេមបេស្ទេតមេនេចម៉ិនខូអិលធីឌីនិងជាម្ចាស់គម្រោងឡាម៉េហ្សុង ផ្លាហ្សា បានបង្ហាញនូវ ជំហរ និងប្រណិតភាពរបស់គម្រោងថា “ចក្ខុវិស័យរបស់គម្រោង គឺផ្តោតទៅលើការ បង្កើត មណ្ឌលពាណិជ្ជកម្ម២៤ម៉ោង ក្នុង៧ថ្ងៃ ដែលប្រមូលផ្តុំដោយធុរកិច្ចចម្រុះ ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ ដែលរស់នៅក្នុងខណ្ឌទាំង៤ រួមមានខណ្ឌឬស្សីកែវ ខណ្ឌ សែនសុខ ខណ្ឌព្រែកព្នៅនិងខណ្ឌជ្រោយចង្វារ ។ ជាពិសេសជាងនេះ គឺផ្តល់ឱកាសឲ្យធុរជន អាចធ្វើធុរកិច្ច និងរស់នៅក្នុងគេហដ្ឋានរបស់ខ្លួនឯងផ្ទាល់តែម្តង ដោយពុំចាំបាច់ចំណាយបន្ថែម លើកការជួលទីកន្លែងផ្សេងគ្នា ។
សូមបញ្ជាក់ថា៖ គម្រោងឡាម៉េហ្សុង ផ្លាហ្សា មានទីតាំងស្ថិតនៅជាប់រង្វង់មូលអប្សរា មហាវិថីឈ្នះឈ្នះ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ ។ ស្ថិតនៅភាគខាងជើង រាជធានីភ្នំពេញ មានហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូនល្អប្រសើ ងាយស្រួលធ្វើចរាចរណ៍ រួមទាំងក្បែរស្ថាប័នរដ្ឋ សហគ្រាសឯកជន បុរីធំៗជាច្រើនកុះករ និងពហុកីឡដ្ឋានជាតិមរតកតេជោ។ឡាម៉េងហ្សុង ផ្លាហ្សា មានផ្លូវ ទីធ្លា និងកន្លែងចតយានយន្តទូលាយ មានផ្លូវថ្មើរជើង សួនច្បារ កន្លែងអង្គុយ និងបន្ទប់ទឹកសាធារណៈយ៉ាងល្អស្អាត នៅតាមដងផ្លូវនីមួយ មានដាំលម្អដោយដើមផ្កាអង្គាបុស្ស ដើម្បីបន្ថែមបរិយាកាសធម្មជាតិពណ៌បៃតង ផ្តល់អារម្មណ៍ស្រស់ស្រាយ សម្រាប់ បងប្អូនសម្រេចចិត្ដទិញនៅ ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print