អភិបាលស្រុកវ័យក្មេង បង្កើនគំនិតដល់ កុមារតូចៗចំនួន៤០នាក់ ត្រូវបានទទួលការបង្រៀនឱ្យចេះហែលទឹក និងវិធីសាស្ត្រក្នុងការជួយសង្គ្រោះអ្នកដទៃក្នុងករណីមានការលង់ទឹក !

ចែករំលែក៖

ខេត្តសៀមរាប : ថ្នាក់ដឹកនាំមូលដ្ឋាន មានធនធានមនុស្ស សមត្ថភាព ឆន្ទះការទទួលខុសត្រូវ បម្រើប្រជាពលរដ្ឋ ចេញពីបេះដូង តែងយកចំណេះដឹង បទពិសោធន៍ ដើម្បីអភិវឌ្ឍន៍ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ជានិច្ច។

សូមបញ្ជាក់ថា, លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាល ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានថ្លែងថា, កុមារតូចៗចំនួន៤០នាក់ មកពីភូមិខ្នារនៃឃុំខ្នារសណ្តាយ ត្រូវបានទទួលការបង្រៀនឱ្យចេះហែលទឹក និងវិធីសាស្ត្រក្នុងការជួយសង្គ្រោះអ្នកដទៃក្នុងករណីមានការលង់ទឹក។ 

លោកបន្តថា, ក្នុងគោលបំណងចូលរួមទប់ស្កាត់ការលង់ទឹកនៅក្នុងសហគមន៍ រដ្ឋបាលស្រុកបន្ទាយស្រីបានសហការជាមួយសាលាសឺវ៉ាយវ៉ល ស្វីម ក្លឹប ( Survival Swim Club) រៀបចំកម្មវិធីបង្រៀនជំនាញហែលទឹកបឋមដើម្បីសង្គ្រោះជីវិត និងការយល់ដឹងនូវវិធានសុវត្ថិភាពនៃការលង់ទឹក ជូនដល់កុមារតូចៗនៅក្នុងសហគមន៍ជនបទដោយអត់គិតថ្លៃ។

ជួសមុខឱ្យអាណាព្យាបាលក្មួយៗតូចទាំងនេះ និងក្នុងនាមរដ្ឋបាលស្រុក ខ្ញុំសូមថ្លែងអំណរគុណដល់សាលាសឺវ៉ាយវ៉ល ស្វីម ក្លឹប(Survival Swim Club) ដែលបាន​ ស្ម័គ្រចិត្ត ចំណាយពេលវេលា ដឹកនាំក្រុមការងារនិងគ្រូបង្វឹកចុះមកដល់តាមសហគមន៍ ដើម្បីរៀបចំកម្មវិធីដ៏មានអត្ថន័យនេះឡើង ហើយសង្ឃឹមថា កម្មវិធីបែបនេះនឹងបន្តកើតមានជាបន្តបន្ទាប់ទៀតនាពេលខាងមុខ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ផ្ទះស្នាក់បងធំ ហូមស្ទេ ដែលបានផ្តល់ទីតាំង និងអាងហែលទឹក សម្រាប់ការបង្ហាត់បង្រៀននេះដោយឥតគិតថ្លៃផងដែរ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print