ខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Luis Suarez មានកិច្ចព្រមព្រៀងបឋមជាមួយក្លិប Nacional

ចែករំលែក៖

 អតីតខ្សែប្រយុទ្ធ Liverpool និង Barcelona កីឡាករ Luis Suarez និយាយថា គាត់មានកិច្ចព្រមព្រៀងបឋមដើម្បីចូលរួមជាមួយក្លិបកាលពីគាត់លេងដំបូងរបស់គាត់ឈ្មោះ Nacional ក្នុងប្រទេសកំណើត Uruguay

 កីឡាករវ័យ៣៥ឆ្នាំរូបនេះគឺជាកីឡាករមិនមានតម្លៃខ្លួនបន្ទាប់ពីចាកចេញពីក្រុម Atletico Madrid នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅរដូវក្តៅនេះ។

 ការវិលត្រឡប់របស់ Suarez ទៅកាន់ក្លិប Nacional ត្រូវបានគេរំពឹងថា នឹងមានរហូតដល់យ៉ាងហោចណាស់ការចាប់ផ្តើមនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ក្នុងខែវិច្ឆិកា។

 នៅក្នុងវីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម គាត់បាននិយាយថាព័ត៌មានលម្អិតនឹងត្រូវបានបញ្ចប់ ហើយយើងសង្ឃឹមថានឹងឈានដល់កិច្ចព្រមព្រៀងដែលយើងទាំងអស់គ្នាចង់បាន។ ជាដំបូងខ្ញុំចង់និយាយអរគុណចំពោះក្តីស្រលាញ់ដ៏អស្ចារ្យដែលបានបង្ហាញចំពោះខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំប៉ុន្មានថ្ងៃចុងក្រោយនេះ

 អ្នកគាំទ្រក្រុម Nacional ប្រហែល២០,០០០នាក់បានពាក់ម៉ាស់រូប Suarez ក្នុងការប្រកួតថ្មីៗនេះ បន្ទាប់ពីពួកគេត្រូវបានភ្ជាប់ជាមួយនឹងខ្សែប្រយុទ្ធរូបនេះ។

 ខ្សែប្រយុទ្ធ Suarez បានបង្ហាញខ្លួនជាអាជីពដំបូងរបស់គាត់សម្រាប់ក្រុម Nacional នៅអាយុ១៨ឆ្នាំក្នុងឆ្នាំ២០០៥ដោយបានជួយឱ្យពួកគេឈ្នះពានរង្វាន់លីកកំពូលអ៊ុយរ៉ាហ្គាយដើម្បីរកបានការផ្លាស់ប្តូរទៅកាន់ទ្វីបអឺរ៉ុបជាមួយក្រុម Groningen នៅរដូវកាលបន្ទាប់ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print