ខ្សែបម្រើ Aaron Ramsey ចាកចេញពីក្លិប Juventus បន្ទាប់ពីកិច្ចសន្យាត្រូវបានលុបចោល

ចែករំលែក៖

Aaron Ramsey បានចាកចេញពី Juventus បន្ទាប់ពីក្លិបនៅ Serie A មួយនេះបានប្រកាសថា កិច្ចសន្យារបស់ខ្សែបម្រើសញ្ជាតិវែលរូបនេះត្រូវបានបញ្ចប់ហើយ កាលពីសប្តាហ៍មុនកីឡាករវ័យ៣១ឆ្នាំរូបនេះត្រូវបានចាកចេញពីក្រុម Juventus សម្រាប់ដំណើរប្រកួតមុនរដូវកាលរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក។

Ramsey បានចូលរួមជាមួយក្លិបអ៊ីតាលីលើការផ្ទេរដោយមិនមានតម្លៃខ្លួនក្នុងឆ្នាំ២០១៩ ដោយអតីតកីឡាករ Arsenal រូបនេះត្រូវបានគេរាយការណ៍ថា នឹងទទួលបាន៤០០,០០០ផោនក្នុងមួយសប្តាហ៍ ប៉ុន្តែ Ramsey បានចំណាយពេលពាក់កណ្តាលនៃយុទ្ធនាការ២០២១២០២២ ក្នុងការខ្ចីជើងនៅក្រុម Rangers របស់ស្កុតឡេន។

គាត់ស្ថិតនៅក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យាដែលរកកម្រៃរបស់គាត់នៅ Juventus ប៉ុន្តែឥឡូវនេះមានសេរីភាពក្នុងការចុះហត្ថលេខាសម្រាប់ក្លិបមួយផ្សេងទៀត ខណៈដែលគាត់ស្វែងរកពេលវេលាប្រកួតដើម្បីត្រៀមសម្រាប់យុទ្ធនាការ World Cup របស់វែលក្នុងប្រទេសកាតានៅខែវិច្ឆិកាខាងមុខ។

 Ramsey បានបង្ហាញខ្លួនត្រឹមតែ៥ដងសម្រាប់ Juventus កាលពីរដូវកាលមុន ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់អតីតក្លិប Cardiff City ប៉ុន្តែប្រាក់ឈ្នួលរបស់គាត់ទំនងជាបញ្ហាសម្រាប់ភាគីណាមួយដែលចង់ចុះហត្ថលេខាលើគាត់។ដោយសារគាត់មានបញ្ហារបួសជាច្រើនក្នុងប៉ុន្មានរដូវកាលកន្លងមកនោះក៏អាចបង្ហាញពីការពិចារណាក្នុងការចុះហត្ថលេខាលើរូបគាត់ផងដែរ។

 គាត់ត្រូវបានគេដកចេញពីកម្មវិធីការប្រកួតមុនរដូវកាលរបស់គ្រូបង្វឹក Juventus លោក Massimiliano Allegri រួមជាមួយកីឡាករផ្សេងទៀតដូចជា Federico Chiesa, Mattia de Sciglio, Kaio Jorge, Arthur Melo, Marko Pjaca និង Adrien Rabiot

 Ramsey មិនមានលេខក្រុមរួចទៅហើយនៅរដូវកាលនេះ ដោយកាលពីមុនពាក់អាវលេខ៨ ហើយវាច្បាស់ណាស់ថា គាត់មិនមែនជាផ្នែកនៃផែនការរបស់លោក Allegri ក្នុងការរក្សាទុកនោះទៀតទេ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print