ក្នុងសំណុំរឿងក្លែងឯកសារ ទិញលក់ និងទន្ទ្រានកាន់កាប់ដី ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» , អគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ខ្លួនមនុស្ស ៤នាក់

ចែករំលែក៖

ខេត្តកំពត ៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះមនុស្ស០៤នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយឆ្លើយបំភ្លឺចប់នៅចំពោះមុខមន្រ្តីនៃក្រុមការងារប្រមូលព័ត៌មាន ស្រាវជ្រាវ ស៉ើបអង្កេតករណីជម្លោះដីធ្លីនិងបង្ការទប់ស្កាត់-បង្រ្កាបការទន្រ្ទានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ដែលមានឧត្តមសេនីយ៍ឯក ឌី វិជ្ជា ជាប្រធាន ក្រោយមកពួកគេ ត្រូវបានបញ្ជូនមក សាលាដំបូងខេត្តកំពត ដើម្បីបន្តសាកសួរនីតិវិធី។ សូមបញ្ជាក់ថា, សំណុំរឿងនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត ភីន ជាអនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងជាសមាជិកក្រុមការងារខាងលើ ខណៈដែលមានឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង នគរបាលជាតិ ជាប្រធាន ។
បើតាមលិខិតអញ្ជើញ បានបញ្ជាក់ថា ករណីនេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ពាក់ព័ន្ធនឹងសកម្មភាពក្លែងឯកសារ ទន្ទ្រានកាន់កាប់ដីឧទ្យានជាតិព្រះមុន្នីវង្ស «បូកគោ»។

ប្រជាពលរដ្ឋទូទៅមានការអបអរសាទរជាខ្លាំង ចំពោះចំណាត់ការក្តៅមួយនេះ ព្រោះថាកន្លងមក ដីឧទ្យានជាតិព្រះមុន្នីវង្ស «បូកគោ» ត្រូវបានឈ្មួញ ក៏ដូចជាអ្នកមានអំណាចមួយចំនួន បាននាំគ្នាលួចទិញលក់ដូចផ្សាត្រី ហើយកន្លែងខ្លះ ក៏មានអ្នកទន្ទ្រានកាន់កាប់ជាបន្តបន្ទាប់ផងដែរ បើទោះជាមន្ត្រីអនុរក្សឧទ្យានជាតិ ហៅធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពជាច្រើនក៏ដោយ តែហាក់ដូចជាមិនថមថយសកម្មភាពសោះ។
សមត្ថកិច្ចបានបញ្ជាក់ថា, ជនដែលត្រូវបានឃាត់ខ្លួនចំនួន ០៤នាក់នោះ រួមមាន៖
១/. ឈ្មោះ ហែម វណ្ណា តួនាទីបច្ចុប្បន្នជា ចៅសង្កាត់រងបឹងទូក,
២/. ឈ្មោះ ស៊ុន ហួត អតីតចៅសង្កាត់រងកោះតូច,
៣/. ឈ្មោះ អ៉ីវ ឈីន ឈ្មួញរកស៉ីដឹកដី និងទិញដី, និង៤/. ឈ្មោះ ស៊ន អាត ជាមេក្លោងតំណាងពលរដ្ឋនៅសង្កាត់កោះតូច។ ដោយឡែកមេក្លោង និងជនពាក់ព័ន្ធបញ្ជានៅពីក្រោយផ្សេងទៀត សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន។
ក្នុងសំណុំរឿងទន្ទ្រានយកដីឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» , ឈានដល់មានលិខិតស្នាមលក់- ទិញ សមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ និងជំនាញក្រសួងបរិស្ថានបន្តការស៊ើបអង្កេត ស្រាវជ្រាវ រកមុខសញ្ញាអ្នកដែលបានពាក់ព័ន្ធជាច្រើនទៀត ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print