សមត្ថកិច្ចខេត្តស្រះកែវឃាត់ខ្លួនពលរដ្ឋខ្មែរម្នាក់ ជនជាតិថៃ២នាក់និងបារីគេចពន្ធជាច្រើនសុង

ចែករំលែក៖

ថៃៈសមត្ថកិច្ចថៃឃាត់ខ្លួនខ្មែរម្នាក់និងបុរសជនជាតិថៃ២នាក់ រឹបអូសបារីបរទេសម៉ាកផ្សេងៗគ្នាចំនួន៣,៨៩៥សុង នឹងរថយន្ត១គ្រឿង នៅព្រំប្រទល់ស្រុក

ខ្លងហាត-ស្រុកអារញ្ញ ខេត្តស្រះកែវនៅព្រឹកថ្ងៃទី២៨កក្កដា២០២២ នេះពេលដែលសមត្ថកិច្ចផ្នែកស៊ើបអង្កេតថៃសហការជាមួយមេភូមិសាប់ភ្លូខាងជើង ឃុំបេន ចះខន ស្រុកខ្លងហាត ខេត្តស្រះកែវ នឹងមេភូមិ១០ ឃុំផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវ។

ប្រភពថាក្រោយពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបើកទ្វារឃ្លុបរថយន្ត ម៉ាកតូយ៉ូតា រីវ៉ូ ព៌ណខ្មៅ ព្រមជាមួយបុរស៣នាក់ ថៃ២នាក់ នឹងខ្មែរម្នាក់ ព្រមទាំងវត្ថុតាងបារីបរទេសគេចពន្ធយ៉ាងច្រើន ទើបសមត្ថកិច្ចឃុំខ្លួនជនត្រូវចោទទាំង៣នាក់ មកសួរចម្លើយ ក្នុងនោះរួមមានឈ្មោះ:បុណ្យប្រាដាប់ ចៃភក្ដី អាយុ៣៥ឆ្នាំជនជាតិថៃនឹងជាអ្នកបើករថយន្ត,ចាន់មិន បុណ្យសុភា អាយុ២៥ឆ្នាំ ជនជាតិថៃ នឹង ដូង រា អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។នៅពេលដែលសមត្ថកិច្ចថៃត្រួតពិនិត្យក្នុងរថយន្តខាងលើ ប្រទះឃើញបារីបរទេសម៉ាកផ្សេងៗ រួមមានម៉ាក:LUXURYចំនួន១,១៣២សុង ស្មើនឹង១,១៣២០កញ្ចប់,ម៉ាកGOLDចំនួន១,៨៦៣សុង ស្មើនឹង១៨,៦៣០កញ្ចប់,ម៉ាកIZAចំនួន៣៥០សុង ស្មើនឹង៣,៥០០កញ្ចប់,FINEចំនួន១០០សុង ស្មើនឹង១,០០០កញ្ចប់,ម៉ាកLAPINចំនួន៣០០សុង ស្មើនឹង៣,០០០កញ្ចបើ,ម៉ាកARAចំនួន១០០សុង ស្មើនឹង១,០០០កញ្ចប់,ម៉ាកCOWBOYចំនួន៥០សុង ស្មើនឹង៥០០កញ្ចប់ សរុបទាំងអស់៣,៨៩៥សុង ស្មើនឹង៣៨,៩៥០កញ្ចប់ ក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុចាប់ឃុំរួចរាល់ បានបញ្ជូនប្រគល់ជនត្រូវចោទទាំង៣នាក់ រួមទាំងវត្ថុតាងទាំងអស់ បញ្ជូនទៅឲ្យមន្រ្តីជំនាញស្រុកអារញ្ញ ដើម្បីចាត់ការតាមច្បាប់បន្ត៕ទោះយ៉ាងណាព័ត៏មានខាងលើយើងមិនទាន់មានការបំភ្លឺពីមន្ត្រីកុងសុងប្រចាំខេត្តស្រះកែវនៅឡើយ ។

វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print