សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ : អគ្គលេខាធិការដ្ឋានរដ្ឋសភាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅព្រឹកថៃ្ងព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទី រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្ដើមសម័យប្រជុំ ចំនួន ១០៦រូប។

របៀបវារៈ សម័យប្រជុំរដ្ឋសភានាឱកាសនេះ មានចំនួន៥ គឺ៖

១.ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ ឯកឧត្តម ចាប ម៉ុច ជាតំណាងរាស្ត្រមណ្ឌល ខេត្តកណ្តាល ជំនួស ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន ដែលបានទទួលមរណភាព។

២. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្ដីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញន ព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការ ជាប្រក្រតីនៃស្ថាប័នជាតិ។

៣. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។

៤. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖

៤-១. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់ រដ្ឋបាលពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ

៤-២. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល ន សាធារណរដ្ឋពួកគឺ: ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹង ពន្ធលើប្រាក់ចំណូល។

៥. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រ កម្ពុជាចូលជាភាគី នៃអនុសញ្ញាស្ដីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្ន វិទ្យុសកម្ម។

ចំពោះលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ មានដូចខាងក្រោម៖

១- ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ លោក ចាប ម៉ុច ជាតំណាងរាស្តមណ្ឌលខេត្តកណ្តាល សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអាននូវសេចក្ដីប្រកាសរបស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់សុពលភាពនៃអាណត្តិរបស់ លោក ចាប ម៉ុច តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួស លោកសន្តិបណ្ឌិត ឌុល គឿន ដែលបានទទួលមរណភាព។

២- ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ធម្មនុញ្ញ ស្ដីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ

– សេចក្តីព្រាងច្បាប់នេះ មាន បីមាត្រា

– លោក កិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គរដ្ឋសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់

 – លោក កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្តី្រ -លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសហការីជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់

– សមាជិករដ្ឋសភាដែលឡើងមានមតិ ក្នុងការពិភាក្សាសេចក្តីព្រាងច្បាប់នេះ មាន សម្តេចក្រឡាហោម ស ខេង

– អង្គរដ្ឋសភាបានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ទាំងមូល មានចំនួន ១០៥សំឡង។

៣-ការពិភាក្សានិងអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ

 – សេចក្តីព្រាងច្បាប់នេះ មាន ១២ជំពូក និង ១០១មាត្រា

– លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គរដ្ឋសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ និងហិរញ្ញវត្ថុ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់

– លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច

– អង្គរដ្ឋសភាបានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ទាំងមូល មានចំនួន ៩៦សំឡង។

៤- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើ៖

• កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃ តំបន់រដ្ឋបាលពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការលុបបំបាត់ការយកពន្ធ ត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ

• កិច្ចពមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋតួកគី ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំ ពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល

– សេចក្តីព្រាងច្បាប់នេះ មាន ២មាត្រា

– លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គរដ្ឋសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់

 -លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់ – អង្គរដ្ឋសភាបានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ទាំងមូល មានចំនួន ៩១សំឡង។

៥- ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគី នៃអនុសញ្ញាស្ដីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្ន វិទ្យុសកម្ម

– សេចក្តីព្រាងច្បាប់នេះ មាន ២មាត្រា

– លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គរដ្ឋសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់

 – លោក ស៊ុយ សម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់

– អង្គរដ្ឋសភាបានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ទាំងមូល មានចំនួន ៩១សំឡង។

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសថា អាស្រ័យដោយ សម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ បានចាប់ផ្តើមពីថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ រហូតមកដល់ថៃ្ងព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ មានរយៈពេលលើសបីខែ ស្រប តាមបទប្បញ្ញត្តិ នៃរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។

នៅក្នុងរយៈពេល បីខែមកនេះ សម័យប្រជុំរដ្ឋសភា សម្រេចបានលទ្ធផលដូចខាងក្រោម៖

១- សម្រេចអំពីសុពលភាព នៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នៃរដ្ឋសភានីតិកាលទី៦ ចំនួន ២រូប ៖

– លោក ស្លេះ ពុនយ៉ាមីន ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម 

– លោក ចាប ម៉ុច ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល។

២- បោះឆ្នោតជ្រើសតាំង លោក អ៊ុជ គីមអន ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ អាណត្តិថ្មី សម្រាប់អាណត្តិ ៩ឆ្នាំ ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៦។

៣- បោះឆ្នោតជ្រើសតាំង៖

– លោក កែប ជុតិមា ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ 

– លោក ខឹម ច័ន្ទគីរី សមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណ៏យ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

៤- អនុម័តសេចក្តីព្រាងច្បាប់បានចំនួន៧។

៥- រដ្ឋសភាបានទទួលពាក្យបណ្ដឹង និងសំណើសុំអន្តរាគមន៍ពីប្រជាពលរដ្ឋ ចំនួន ២០រឿង ហើយ បានបញ្ជូនទៅក្រសួង ស្ថាប័ន មានសមត្ថកិច្ចធ្វើការដោះស្រាយចំនួន ៤រឿង កំពុងពិនិត្យសិក្សាចំនួន ១៦រឿង និងទទួលលិខិតឆ្លើយតបពីក្រសួងស្ថាប័នមានសមត្ថកិច្ចចំនួន ១រឿង។

៦- ថ្នាក់ដឹកនាំ និងសមាជិក សមាជិការដ្ឋសភា បានចុះមូលដ្ឋានសួរសុខទុក្ខប្រជាពលរដ្ឋ ជាអាទិ៍ ជួយដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេស និង ចូលរួមពិធីសម្ពោធសមិទ្ធិផលផ្សេងៗ។

៨- ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា រដ្ឋសភា បានចូលរួមកិច្ចប្រជុំនានា នៃអង្គការអន្តរសភា នានា តាមរយៈកិច្ចប្រជុំផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ចំនួន ៧លើក ជាអាទិ៍៖

– ធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ អាយប៉ា ស្តីពីគ្រឿងញៀន លើកទី៥

 – ទទួលដំណើរទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា ដឹកនាំដោយ លោក អំ បឺឡា (OM BIRLA) ប្រធានសភាជាន់ទាប

– ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមអ្នកនយោបាយអាយប៉ា លើកទី១៣

 – ចូលរួមសិក្ខាសាលាថ្នាក់តំបន់ ស្តីពីអាវុធធុនតូច និងអាវុធធុនស្រាល នៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ី

– ចូលរួមសន្និសីទស្ដីពីសភា និងក្រុមនៅលើសកលលោក អំពីទេសន្តរប្រវេសន៍ និងជន ភៀសខ្លួន នៅទីក្រុងអុំស្តង់ប៊ុល ប្រទេសតួកគី

 – ចូលរួមសន្និសីទស្ដីពីបណ្ដាញសភា នៃចលនាមិនចូលបក្សសម្ព័ន្ធ នៅទីក្រុងបាតូ ប្រទេសអាស៊ែបៃហ្សង់

និងសន្តិភាព។

ចូលរួមកិច្ចប្រជុំពេញអង្គលើកទី១០ នៃក្រុមប្រឹក្សាសកលលោក ដើម្បីភាពអត់ឱន

-សម្ដេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា ក៏បានប្រកាសបិទសម័យប្រជុំ រដ្ឋសភា លើកទី៧ នីតិកាលទី៦ ចាប់ពីថៃ្ងព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ តទៅ។ សម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ បានផ្អាកនៅវេលាម៉ោង ១៤:១៧នាទី ថ្ងៃខែឆ្នាំដដែល។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន៕

ដោយ : សុខ ខេមរា

...



ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print