ភ្លៀងធ្លាក់បណ្ដាលឲ្យទឹកជំនន់លិចផ្ទះពលរដ្ឋ៣០ខ្នងនិងផ្លូវជាតិលេខ ៥៧ បីកន្លែង

ចែករំលែក៖

ខេត្តប៉ៃលិន÷យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញនៃអធិការស្រុកសាលាក្រៅបានឲ្យដឹងថា÷នៅវេលាម៉ោង១៧និង៤០នាទី ថ្ងៃទី២៨ ខែកក្កដាឆ្នាំ​២០២២ មានភ្លៀងធ្លាក់ទឹកជំនន់ ហូរកាត់ផ្លូវ បណ្ដាលឲ្យលិចផ្ទះពលរដ្ឋចំនួន ៣០ខ្នង និងបណ្ដាលឲ្យលិចលើផ្លូវជាតិលេខ ៥៧ ចំនួន ០៣កន្លែង​

ទី១៖ នៅជិតសៃឡូ សុីភី
ទី២៖ នៅក្លោងទ្វាវត្តអូររអិល(លិចចម្ងាយប្រហែល ៥០ម៉ែត្រ កម្ពស់ទឹកប្រហែល ៦០cm)
ទី៣៖ នៅជិតកន្លែងក្រឡុកសុីម៉ង់ភូមិអូរអិល

បញ្ជាក់៖ ករណីនេះបណ្តាលឲ្យរបើកសង្ក័សីតូបរបស់ប្រជាពលរដ្ឋចំនួន ០១កន្លែង និងផ្ទះប្រជាពលរដ្ឋមួយចំនួនដែលបានលិច ពុំមានការខូចខាតអ្វីទេ។

បច្ចុប្បន្ន៖ កម្លាំងវេនប្រចាំបញ្ជា នៃអធិការដ្ឋានន.ប ស្រុកសាលាក្រៅ សហការជាមួយកម្លាំងវេនប្រចាំបញ្ជា នៃស្នងការដ្ឋានខេត្តប៉ៃលិន និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលស្ទឹងកាច់ កំពុងជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ នៅលើចំណុចដែលបានលិចនោះ និងពេលនេះស្ថានភាពទឹកបានស្រកអស់ និងធ្វើចរាចរណ៍បានជាធម្មតាវិញហើយ។ដោយ÷ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print