ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ បានបង្ហោះលើផេកផ្លូវការ របស់សម្តេចនូវរូបថត ១សន្លឹក ដែលសម្តេចមិនដឹងថា, អ្នកណាជាអ្នកថត !
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា, លើកដំបូងដែលខ្ញុំឃើញរូបថតមួយសន្លឹកនេះហើយក៍មិនដឹងថាអ្នកណាជាអ្នកថតផងដែរ។
សម្តេចតេជោ បានលើកឡើងថា, បើពិនិត្យលើស្ថានភាពរូបថតនេះអាចនៅក្នុងឆ្នាំ១៩៩៦ឬឆ្នាំ១៩៩៧ដោយសំគាល់៖
១.អ្នកការពារខ្ញុំឈ្មោះវឿនបានមកការពារ
ខ្ញុំក្នុងចន្លោះ១៩៨៦រហូតដល់គាត់ស្លាប់ប្រហែល១០ឆ្នាំមុន។គាត់បានការពារខ្ញុំទៅ
ចរចានៅប្រទេសបារាំងនិងប្រទេសផ្សេង
ទៀតជាច្រើន។
២.កូនប្រុសខ្ញុំហ៊ុន ម៉ានីទើបមានវ័យជំទង់
អាយុប្រហែល១៤ឬ១៥ឆ្នាំ(ម៉ានីកើតខែ
វិច្ចិកា១៩៨២)។បើការលើកឡើងនេះត្រឹម
ត្រូវពេលនោះខ្ញុំទើបមានអាយុ៤៤ឬ៤៥ឆ្នាំ។
សម្តេចតេជោ ហ៊ុនសែន បន្តថា, ខ្ញុំសូមអំពាវនាវឱយបងប្អូនដែលបានថតរូបនេះឬបានដឹងមេត្តាជួយប្រាប់តាមរយះចូលមកខមិនដោយបញ្ជាក់ថាថតនៅឆ្នាំ
ណានិងនៅទីកន្លែងណា?ខ្ញុំសូមអរគុណទុកជាមុន៕
ដោយ : សុខ ខេមរា