នៅថ្ងៃទី២៩ខែកក្កដា ប្រទេសអេស្ប៉ាញបានប្រកាសពីករណីស្លាប់ដំបូងបង្អស់ដោយជំងឺអុតស្វា ។ នេះជាករណីស្លាប់ដំបូងស្ថិតនៅក្នុងតំបន់អឺរ៉ុប ។
តាមការប្រកាសរបស់ក្រសួងសុខាភិបាលអេស្ប៉ាញបានឱ្យដឹងថា មានករណីកើតជំងឺអុតស្វាក្នុងប្រទេសនេះបានកើនឡើងដល់ទៅ ៤.២៩៨នាក់ ក្នុងនោះមានស្ត្រី ៦៤នាក់។ ជាមួយគ្នានេះដែរក៏មានអ្នកជំងឺអុតស្វា១២០នាក់បានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងមានម្នាក់ស្លាប់ ។
ក្នុងពេលជាមួយគ្នានេះប្រទេសប្រេស៊ីលក៏បានប្រកាសពីករណីស្លាប់ដំបូងដោយជំងឺអុតស្វា ។ អ្នកស្លាប់កើតឡើងនៅក្នុងតំបន់ Belo Horizonte រដ្ឋ Minas Gerais ភាគអាគ្នេយ៍ប្រេស៊ីល នាថ្ងៃទី ២៨ខែកក្កដា ។
ក្រសួងសុខាភិបាលប្រេស៊ីលបានប្រកាសថា ដោយសារតែមានជំងឺប្រចាំកាយ និងកើតជំងឺអុតស្វាទៀតនោះទើបបណ្តាលឱ្យមនុស្សស្លាប់។ អ្នកជំងឺបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Belo Horizonte និងបានស្លាប់ដោយសារតែអាការធ្ងន់ធ្ងរ។
តាមការប្រកាសរបស់អង្គការសុខភាពពិភពលោក ចាប់ពីថ្ងៃទី២២ខែកក្កដា មានករណីស្លាប់ដោយជំងឺអុតស្វាមានតែ៥ករណីប៉ុណ្ណោះ ហើយនៅក្នុងទ្វីបអាហ្វ្រិក មានករណីកើតជំងឺអុតស្វាជាង ១៨ពាន់នាក់ ភាគច្រើនជាអ្នកដែលនៅក្នុងតំបន់អឺរ៉ុប។ នៅពេលនេះមានករណីស្លាប់ក្រៅពីអាហ្វ្រិកគឺមាននៅអឺរ៉ុប និងប្រេស៊ីល៕ ដោយធីរីណា
រូបថត : 1thegioi.vn