រដ្ឋមន្ត្រីការបរទេស អាមេរិក-រុស្ស៊ី ជួបពិភាក្សាតាមទូរស័ព្ទស្តីពីបញ្ហាអ៊ុយក្រែន និងទំនាក់ទំនងទ្វេភាគី

ចែករំលែក៖

ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃទី ២៩ខែកក្កដាបានប្រកាសថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានជួបពិភាក្សាគ្នាតាមទូរស័ព្ទជាមួយសមភាគីអាមេរិក លោក Antony Blinken ស្តីពីបញ្ហាអ៊ុយក្រែន និងទំនាក់ទំនងទ្វេភាគី ។

នេះជាជំនួបពិភាក្សាគ្នា តាមទូរស័ព្ទលើកដំបូងបង្អស់របស់រដ្ឋមន្ត្រីប្រទេសទាំងពីរចាប់តាំងពី ទីក្រុងមូស្គូបើកការវាយប្រហារដោយយោធាទៅលើប្រទេសអ៊ុយក្រែននៅថ្ងៃទី២៤ខែកក្កដា។ នៅក្នុងជំនួបពិភាក្សាគ្នានោះលោក Lavrov បានលើកឡើងពីគោលដៅនៅក្នុងយុទ្ធនាការយោធានៅអ៊ុយក្រែន ហើយរុស្ស៊ីនឹងសម្រេចបានគោលដៅដែលដាក់ចេញ។
ក្រៅពីនេះមន្ត្រីការបរទេសប្រទេសទាំងពីរក៏បានពិភាក្សាពីបញ្ហាសន្តិសុខស្បៀងអាហារនៅលើពិភពលោក ក៏ដូចជាទំនាក់ទំនងទ្វេភាគី និងដោះដូរពលរដ្ឋដែលត្រូវបានចាប់ឃុំខ្លួន។ ជំនួបពិភាក្សារវាងរដ្ឋមន្ត្រីប្រទេសទាំងពីរបានអូសបន្លាយរយៈពេល២៥នាទី ដោយពិភាក្សាចំៗលើបញ្ហាប្រឈមមុខ ៕ ដោយធីរីណា

...

រូប​ថត​ :​ AFP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print