ខេត្តព្រះសីហនុៈ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ នាវាខ្នាតយក្សធំមួយគ្រឿងដឹកឡានទឹកពន្លត់អគ្គីភ័យជាង១០០គ្រឿងមកដល់កំពង់ផែខេត្តព្រះសីហនុ។ ដោយសារតែមានករណីអគ្គិភ័យកេីតឡេីងរាប់សិបករណីតាមបណ្តារាជធានី-ខេត្តក្នុងក្របខ័ណ្ឌទូទាំងប្រទេសកម្ពុជា ហេីយនៅតាមខេត្តមួយចំនួនឡានទឹកពន្លត់អគ្គីភ័យនៅមានកម្រឹត ហើយក្រុមពន្លត់អគ្គិភ័យពិបាកធ្វេីអន្តរាគមន៍ផង ដូច្នេះនាវាខ្នាតធំមួយគ្រឿង បានដឹករថយន្តពន្លត់អគ្គិភ័យជាង ១០០គ្រឿង មកដល់កំពង់ផែខេត្តព្រះសីហនុ។
នេះបង្ហាញអោយឃើញពីការយកចិត្តទុកដាក់និងទទួលខុសត្រូវពីរាជរដ្ឋាភិបាល៕
ដោយ សុខ ខេមរា
...