ភ្នំពេញ : លិខិតអបអរសាទររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Taur Matan Ruak នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ឯកឧត្តម ទួរ ម៉ាតាន់ រូអាក់ នាយករដ្ឋមន្ត្រី
សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ឌីលី
ឯកឧត្តម!
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមជូនពរសព្ទសាធុការ នឹងសូមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះឯកឧត្តម រដ្ឋាភិបាល និងប្រជាជនទីម័រខាងកើត ជាទីរាប់អាន ក្នុងឱកាសដ៏មានអត្ថន័យនៃខួបលើកទី២០ នៃការបង្កើតទំនាក់ទំនងការទូតរវាង កម្ពុជា និងទីម័រខាងកើត។
ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូត នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០០២ មក ខ្ញុំរីករាយណាស់ ដែលបានសង្កេតឃើញពីការរីកចម្រើននៃ កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី រវាងកម្ពុជា និង ទីម័រខាងកើត។ ប្រទេសទាំងពីរ ក៏បានធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីគាំទ្រគ្នាទៅវិញទៅមក លើបណ្ត មួយចំនួនដែលមានផលប្រយោជន៍រួម ក្នុងក្របខណ្ឌតំបន់ និងអន្ដរជាតិ ។
ទាក់ទងនឹងបញ្ហានេះ ខ្ញុំសូមបញ្ជាក់ជាថ្មីអំពីការគាំទ្រមិនងាកររបស់កម្ពុជាចំពោះការស្នើសុំចូលជា សមាជិករបស់ទីម័រខាងកើតក្នុងអាស៊ាន។ ខ្ញុំនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីពង្រឹង បន្ថែមទៀត និងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ ទៅវិញទៅមករបស់ប្រជាជាតិទាំងពីរ ព្រមទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុង តំបន់ និងពិភពលោក ផងដែរ ។
សូម ឯកឧត្តម ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ និងសូមប្រសិទ្ធិពរបវរមហាប្រសើរ ជូន ឯក ឧត្តម សូ ម មា ន សុ ខ ភាពល្អ និង ជោគជ័យបន្ថែមទៀត ហើយ សូមឱ្យបជា ជន ទីម័រខាងកើតទទួលបាននូវសុភមង្គល និងវិបុលភាពជានិរន្តរ៍ ៕
ដោយ : សិលា