ចែករំលែក៖

ខ្សែប្រយុទ្ធ Neymar របស់ក្រុម Paris St Germain ស៊ុតបញ្ចូលទីបាន២គ្រាប់ជាមួយកីឡាករ Lionel Messi និង Sergio Ramos រួមចំណែកម្នាក់១គ្រាប់ទៀត ខណៈដែលពួកគេបានយកឈ្នះក្នុងលទ្ធផល លើក្រុម Nantes ក្នុងការប្រកួត French Super Cup នៅ Bloomfield Stadium កាលពីថ្ងៃអាទិត្យ ទី៣១ ខែកក្កដា។

 នេះជាពានរង្វាន់ទី៩ក្នុងរយៈពេល១០ឆ្នាំដែលក្រុម PSG បានឈ្នះការប្រកួតបើករដូវកាលក្រោយពីជាម្ចាស់ជើងឯក Ligue 1 និងម្ចាស់ជើងឯក French Cup ដែលត្រូវបានលេងជាទៀងទាត់នៅខាងក្រៅប្រទេសក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។

 ទេពកោសល្យលំដាប់ពិភពលោករបស់ក្រុម PSG មិនបានធ្វើឲ្យប្រធានក្លិបខកចិត្តឡើយ ដោយ Messi បើកការស៊ុតបញ្ចូលទីនៅនាទីទី២២ បន្ទាប់មកគ្រាប់បាល់ទី២របស់ Neymar បានស៊ុតបញ្ចូលទីនៅនាទីទី៤៥។

 ក្រោយពី Neymar ទាត់បាល់ហ្វ្រីឃីកចូល ខ្សែការពារ Sergio Ramos ដែលចំណាយពេលភាគច្រើនក្នុងរដូវកាលមុនរបួសបន្ទាប់ពីការផ្ទេរពីក្លិប Real Madrid បន្ថែមគ្រាប់ទី៣ដោយការទាត់បាល់ពីចំងាយនៅនាទីទី៥៧។

 គ្រាប់ចុងក្រោយបានកើតឡើងនៅនាទីទី៨២បន្ទាប់ពីកីឡាករខ្សែការពារ Jean Claude Castelletto របស់ Nantes បានបង្កកំហុសហើយត្រូវបានបណ្តេញចេញ ហើយកីឡាករប្រេស៊ីល Neymar បានស៊ុតបាល់បញ្ចូលទីចូល (រូបភាព Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print