កម្លាំងទាហានអ៊ុយក្រែន បានប្រកាសថា បានកម្ទេចឃ្លាំងគ្រាប់រុស្ស៊ីរហូតដល់១៩ កន្លែង នៅក្នុងតំបន់ភាគ ខាងត្បូងអ៊ុយក្រែន ។ ក្នុងពេលនេះរដ្ឋាភិបាលទីក្រុងគៀវ កំពុងតែត្រៀមលក្ខណៈវាយប្រហារនៅតំបន់ Kherson។
នៅថ្ងៃទី ១ខែសីហា បានដកស្រង់ការប្រកាសរបស់ទីបញ្ជាការប្រចាំសមរភូមិខាងត្បូងរបស់កម្លាំងទាហានអ៊ុយក្រែន បានបញ្ជាក់ថា ទើបតែបានបំផ្លាញឃ្លាំងគ្រាប់ចំនួន ៤កន្លែងរបស់ទាហានរុស្ស៊ី នៅភាគខាងត្បូង ។ នៅពេលកន្លងមក ទាហានអ៊ុយក្រែនក៏បានបំផ្លាញឃ្លាំងគ្រាប់របស់រុស្ស៊ីចំនួន១៥ផងដែរ និងស្ពានមួយចំនួន ដូចជាស្ពាន Antonovskiy ឆ្លងកាត់ដងទន្លេរ Dniproនៅក្នុងខេត្ត Kherson ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។
សារព័ត៌មាន Ukrinform បានដកស្រង់សម្តីមន្ត្រីក្នុងខេត្ត Odessa ប្រទេសអ៊ុយក្រែនបញ្ជាក់ថា នៅថ្ងៃទី៣០ខែកក្កដា បានបាញ់ប្រហារដោយមីស៊ីល HIMARS ផលិតដោយអាមេរិកបំផ្លាញទូរថភ្លើងរហូតដល់៤០ទូដឹកគ្រាប់ អាវុធរបស់ទាហានរុស្ស៊ី ពីតំបន់គ្រីមៀទៅកាន់តំបន់ Kherson។
រុស្ស៊ីមិនបានលើកឡើងពីបញ្ហាខាងលើនោះឡើយ។ នៅពេលនេះកម្លាំងទាហានរុស្ស៊ីនៅភាគខាងត្បូង អ៊ុយក្រែន កំពុងតែខិតខំដើម្បីពង្រឹងកម្លាំង និងកាត់បន្ថយការខូចខាត ក្នុងពេលដែលអ៊ុយក្រែន ត្រៀមវាយប្រហារនៅក្នុងតំបន់ Kherson។ ក្រៅពីការពារ ទីក្រុងមូស្គូក៏បានវាយប្រហារទៅលើគោលដៅរបស់អ៊ុយក្រែន នៅខាងក្រៅទឹកដីKherson ៕
រូបថត : CAND
រូបថត : Al Jazeera, DW, Defense Post