លោកឧត្តមសេនីយ៍ត្រី ជូ សារុន ណែនាំឱ្យជំនាញបន្តតាមដានសុខភាពជូននាយទាហានដែលកំពុងសម្រាកព្យាបាលជំងឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ដោយបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី០១ខែសីហា ឆ្នាំ២០២២ បានណែនាំឱ្យលោកអនុសេនីយ៍ទោ ស្រេង លីហួរ នាយការិយាលយ័សុខាភិបាល អញ្ជើញពិនិត្យស្ថានភាពជំងឺលោកវរសេនីយ៍ឯកទេព សុផាន់ណា មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យឯកជន ។ ចំពោះស្ថានភាពជំងឺគាត់មិនទាន់បានធូរស្រាលនៅឡើយ រង់ចាំការព្យាបាល
បន្តទៀត ។

នៅថ្ងៃដដែលលោកអនុសេនីយ៏ទោ ស្រេង លីហួរ នាយការិយាល័យសុខាភិបាល ក៏បានបន្តដំណើរទៅពិនិត្យជំងឺលោកព្រិន្ទបាលឯក ហ៊ុន ប៊ុនថន ជំនួយការការិយាលយ័ភេរវកម្ម មន្ទីរស្រាវជ្រាវពត៏មានដែលសម្រាកព្យាបាលជំងឺ វះកាត់ខ្នែងពោះវៀន ហើយស្ថានភាពនៃជំងឺក្រោយការវះកាត់គឺមានសុខភាពធម្មតា តែគ្រូពេទ្យតម្រូវឱ្យគាត់ព្យាបាលនៅក្នុងមន្ទីរពេទ្យបន្តមួយរយៈខ្លី៕

...

ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print