ខេត្តកំពត៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តកំពត បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី០២ ខែសីហា ឆ្នាំ២០២២នេះថា៖ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការណជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឈូក កាលពីវេលាម៉ោង ៣និង១០នាទីរសៀលថ្ងៃទី០១ ខែសីហាម្សិលមិញនេះ បានចុះបង្រ្កាប និងឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនម្នាក់ នៅចំណុចភូមិជ្រៃ ឃុំសត្វពង ស្រុកឈូក ខេត្តកំពត
របាយការណ៍ដដែលបន្តថា ក្នុងប្រតិបត្តិការនោះដឹកនាំដោយលោកវរសេនីយ៏ឯក សេង វិច្ឆិកា មេបញ្ជាការរងទទួលការងារជំនាញគ្រឿងញៀន ដោយមានការសម្របសម្រួលនីតិវិធីដោយ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។
ជាក់ស្ដែងលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់
១.ឈ្មោះ ស៊ុយ ស្រីល័ក្ខណ៍ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកហាងយីហោម្លប់ដូង ម៉ាក់យ៉ាយ៉ារស់នៅភូមិជ្រៃ ឃុំសត្វពង ស្រុកឈូក ខេត្តកំពត ។
ចំណែកវត្ថុតាងចាប់យករួមមាន៖ ១.គ្រឿងញៀនចំនួន០១កញ្ចប់តូចមានទម្ងន់១.០៤ក្រាមថ្លឹងទាំងសំបកថង់ ,២.ទូរស័ព្ទដៃចំនួនមួយគ្រឿងម៉ាក samsung ពណ៍ខ្មៅ
ក្នុងពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចយើង បានឲ្យគ្រូពេទ្យធ្វើតេស្តរហ័សរកមេរោគកូវីដ19 (លទ្ឋផលអវិជ្ជមាន)។បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
ដោយ៖អារុណរះ