យោធាថៃប្រគល់ម៉ូតូ១១គ្រឿងឲ្យពលរដ្ឋខ្មែរវិញហើយ បន្ទាប់ពីឃាត់ទុកមួយរយៈ

ចែករំលែក៖

ក្រុងប៉ោយប៉ែតៈបន្ទាប់ពីយោធាថៃឃាត់ទុកម៉ូតូពលរដ្ឋចំនួន១១គ្រឿងដែលពលរដ្ឋកម្ពុជាចូលទៅប្រទេសថៃតាមច្រករបៀងកាលពីថ្ងៃ

ព្រហស្បន៌ទី២៨ខែកក្កដាឆ្នាំ២០២២កន្លងទៅនេះតាមសេចក្ដីរាយការពីពលរដ្ឋចេញចូលប្រទេសថៃនៅព្រឹកថ្ងៃទី០២ខែសីហាឆ្នាំ២០២២នេះថាៈយោធាថៃបានប្រគល់ម៉ូតូឲ្យពលរដ្ឋកម្ពុជាវិញហើយ

កាលពីថ្ងៃអាទិត្យទី៣១ខែកក្កដាឆ្នាំ

២០២២នេះបន្ទាប់ពីមានកិច្ចសហការអាជ្ញាធរនិង កម្លាំងសមត្ថកិច្ចព្រំដែនរបស់កម្ពុជា។

 តាមកាសាកសួរបស់អ្នកសារព័ត៏មានចំពោះពលរដ្ឋដែលរកស៊ីព្រឹកវិលវិញល្ងាចមិនបញ្ចេញឈ្មោះទៅប្រទេសថៃបានប្រាប់ថាៈ

យោធាថៃបានប្រគល់ម៉ូតូឲ្យពួកគាត់កាលពីថ្ងៃអាទិត្យដូចការណាត់របស់យោធាថៃមែន ប៉ុន្តែអ្វីដែលពួកគាត់បានត្អួញត្អែថាក្រោយពីធ្វើការឃាត់ទូកម៉ូតូរបស់ពួកគាត់មកគីពួកគាត់

មកត្រូវបានខាតបង់ពេលវេលារកស៊ី

ប្រចាំថ្ងៃព្រោះថាពួកគាត់រកស៊ីព្រឹកសំរាប់ផ្គត់ផ្គងល្ងាច ប៉ុន្តែការឃាត់ម៉ូតូ

ពួកគាត់មិនឲ្យធ្វើដំណើរបាននោះគីជាការដាស់តឿនល្អសំរាប់ភាគីថៃផងដែរ ដែលភាគីថៃបានណែនាំឲ្យពលរដ្ឋជាម្ចាស់ម៉ូតូ១១គ្រឿងនោះចេញចូលតាមច្រកត្រង់ដែលមានសមត្ថកិច្ចគ្រប់គ្រងហាមដាច់ខាតនៅច្រករបៀងដែលគ្មានសមត្ថកិច្ចគ្រប់គ្រងព្រោះខ្លាចមានការ

រកស៊ីជួញដូរនៅបទល្មើសខុសច្បាប់

នៅគ្រឿងញៀន កញ្ឆា ឬអាភៀនដែលភាគីទាំងពីប្រទេសកំពុងមមាញឹកត្រួតពិនិត្យទំនិញហាមឃាត់ឆ្លងដែនចូលប្រទេសដែលក្រុមឈ្មួញ

យកច្រកធម្មជាតិ(ច្រករបៀង)ធ្វើជាកន្លែងឆ្លងដែនខុសច្បាប់។

គួបញ្ជាក់ថាៈពលរដ្ឋដែលយោធាថៃឃាត់ម៉ូតូទាំង១១គ្រឿងនោះពួកគាត់ឆ្លងចូលប្រទេសថៃតាមច្រករបៀងណងចាន់ឋិតក្នុងភូមិជោគជ័យឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យដែលគ្រប់គ្រងដោយកងពលថ្មើរជើងលេខ៥១ប្រចាំទីនោះ ពលរដ្ឋដែលយោធាថៃឃាត់ម៉ូតូនោះភាគច្រើននៅក្នុងភូមិអូរបីជាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។

 ចំពោះបញ្ហាខាងលើលោកប៉ែន សុគុណហៅប្រុញអ្នកគ្រប់គ្រងច្រករបៀងខាងលើមិនអាចទំនាក់ទំនងបានព្រោះទូរសព្ទចុចមិនចូល ដោយឡែកលោកឃួន ជឿនមេបញ្ជាការល្បាតព្រំដែន៥០៣

លោកថាកំពុងជាប់រវល់ប្រជុំ។វណ្ណា

...



ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print