លោក ម៉ម ប៊ុនហេង ថ្លែងថា កម្ពុជាបានត្រៀមលក្ខណៈជាស្រេចដើម្បីឆ្លើយតបបន្ទាន់ក្នុងករណីមានការផ្ទុះ ឡើងជំងឺអុតស្វា ជាយថាហេតុ

ចែករំលែក៖

ភ្នំពេញ ៖ លោក ម៉មប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិ បាលបានថ្លែងនៅក្នុងឱកាសទទួលកញ្ចប់តេស្ដរកវីរុសអុតស្វា ចំនួន ៥០០ឯកា ពីរដ្ឋាភិបាលនិងប្រជាជនរុស្ស៊ី ដោយបញ្ជាក់ថា បើទោះបីជាមកដល់ ពេលនេះកម្ពុជា ទើបតែមានការរកឃើញជំងឺអ៊ុតស្វា តែ១ករណី ដែលជាករណីនាំចូលក្ដី ប៉ុន្ដែរាជរដ្ឋាភិបាលកម្ពុជាបានត្រៀម លក្ខណៈជាស្រេចដើម្បីឆ្លើយតបបន្ទាន់ក្នុងករណីមាន ការផ្ទុះឡើងជំងឺអុតស្វា ជាយថាហេតុ។

លោក ម៉ម ប៊ុនហេង នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នេះតំណាងរាជរដ្ឋាភិបាលកម្ពុជា បានទទួលទទួលកញ្ចប់តេស្ដរកវីរុសអុតស្វា (Monkeypox Test Kits) ចំនួន ៥០០ឯកតា ពីរដ្ឋាភិបាល និងប្រជាជនសហព័ន្ធរុស្ស៊ី ជូនរាជរដ្ឋាភិបាល និងប្រជាជន នៃព្រះ រាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺអុតស្វា។ ពិធីប្រគល់នេះធ្វើឡើងក្រោមអធិបតីភាពលោក Anatol Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃ សហព័ន្ធរុស្សី ប្រចាំព្រះរាជាណា ចក្រកម្ពុជា។

លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា កម្ពុជា និងសហព័ន្ធរុស្ស៊ី មានចំណងមិត្តភាពជាប្រពៃណីដ៏យូរ អង្វែង ហើយបច្ចុប្បន្ន ប្រទេសយើងទាំងពីរ ក៏មានកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី ក៏ ដូចជាក្នុង អាស៊ានបូក ដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍន៍ប្រកបដោយចិរភាព និង ផល ប្រយោជន៍ នៃប្រជាជាតិយើងទាំងពីរ។

លោករដ្ឋមន្រ្ដីក្រសួងសុខាភិបាលបន្តថា នៅថ្ងៃនេះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា -រុស្សី បានបង្កើតនូវកាលា នុវត្តភាព ថ្មីមួយទៀត ដែលជាការឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់អង្គការ សុខភាពពិភពលោក ដែលបានប្រកាសជាផ្លូវការកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ ដោយបានដាក់ជំងឺអុតស្វា ជាបញ្ហាសុខភាពសាធារណៈសកល។ រហូតមក ដល់ពេលនេះ កម្ពុជាមានករណីជំងឺអុតស្វាតែ ១ករណីគត់ ជាករណីនាំចូល ប៉ុន្តែទោះជាយ៉ាងណាក៏ដោយរាជ រដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសុខា ភិបាលជាសេនាធិការ បានត្រៀមលក្ខណៈដើម្បីឆ្លើយតបបន្ទាន់ក្នុងករណីមានការផ្ទុះឡើងជំងឺអុតស្វា ជាយថាហេតុ។

រាជរដ្ឋាភិបាល ចាត់ទុកថា ការផ្តល់ជំនួយកញ្ចប់តេស្ដរកវីរុសអុតស្វា (Monkeypox Test Kits)ចំនួន៥០០ថ្ងៃ នេះ ជាការរួមចំណែក ដើម្បីត្រៀមបម្រុងទប់ស្កាត់ ឆ្លើយ តបការរីករាលដាលនៃជំងឺអុតស្វា គឺជាកាយវិការបង្ហាញ នូវមនោសញ្ចេតនាជាបងប្អូន និងសាមគ្គីភាពរបស់រដ្ឋា ភិបាល និងប្រជាជនរុស្ស៊ី ជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នៅក្នុងកាលៈទេសៈដែលពិភពលោកទាំងមូលកំពុងជួប នឹងបញ្ហាប្រឈមជាច្រើនដែលមិនធ្លាប់មានពីមុនមក។

លោក ម៉ម ប៊ុនហេង មានជំជឿថា ទំនាក់ទំនងល្អប្រសើរជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើង ទាំងពីរនឹងកាន់តែរីកចម្រើនរឹងមាំ នាំមកនូវភាពសុខដុម និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម ជានិរន្តរ៍ ដល់ប្រជាជនយើងទាំងពីរ ដែលនឹងរួមចំណែកផងដែរ ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៅ ក្នុងតំបន់ និងពិភពលោកទាំងមូល៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print