អង្គការលើកលែងទោស អន្តរជាតិនៅថ្ងៃទី៤ខែសីហាបានចោទប្រកាន់អ៊ុយក្រែនថាបានបំពានច្បាប់សង្គ្រាម ព្រោះរុញពលរដ្ឋឱ្យធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ ដោយបានដាក់ពង្រាយអាវុធនៅតាមសាលារៀន និងមន្ទីរពេទ្យដែលជាតំបន់ហាមឃាត់។
សារព័ត៌មាន TASS បានដកស្រង់សម្តីលោកស្រី Agnes Callamard អគ្គនាយកអង្គការ
លើកលែងទោសអន្តរជាតិដែលបានលើកឡើងថា «យើងទទួលបានព័ត៌មានថា កម្លាំងទាហានអ៊ុយក្រែន បានជំរុញពលរដ្ឋឱ្យធ្លាក់ក្នុងសភាពគ្រោះថ្នាក់ដោយសារតែការបំពានច្បាប់អន្តរជាតិស្តីពីសង្គ្រាម ក្រោយពេលរដ្ឋាភិបាលប្រទេសនេះបានដាក់ពង្រាយអាវុធនៅតាមសាលារៀន, មន្ទីរពេទ្យ…។
តាមការលើកឡើងរបស់អង្គការលើកលែងទោស កម្លាំងទាហានអ៊ុយក្រែនបានបើកការវាយប្រហារចេញពីទីតាំងប្រជុំជន និងដាក់អាវុធនៅទីតាំងប្រជុំជនដល់ទៅ១៩កន្លែង ក្នុងនោះមាននៅតំបន់ Donbass, Kharkov និង Nikolayev ។
អង្គការលើកលេងទោសអន្តរជាតិបានឱ្យដឹងថា មានសាលារៀនចំនួន២២ក្នុងចំណោម២៩ដែលស្ថិតនៅភាគខាងកើតអ៊ុយក្រែនត្រូវបានកម្លាំងទាហានអ៊ុយក្រែនប្រើប្រាស់ ដើម្បីវាយប្រហារទៅលើទីតាំងរបស់រុស្ស៊ី។ ក្រៅពីនេះកម្លាំងទាហានអ៊ុយក្រែនក៏បានដាក់ពង្រាយរថក្រោះ រថពាសដែកនៅតំបន់ប្រជុំជនក្នុងតំបន់ Odessa ៕ ដោយធីរីណា
រូបថត : Reuters/Sputnik